ធនាគារ ABA ចូលរួមចំណែកក្នុងការអភិវឌ្ឍ កីឡាយូដូនៅប្រទេសកម្ពុជា
21/Jun/2014
ធនាគារ ABA កត់សម្គាល់ឃើញថា ប្រជាជនខ្មែរ ជាពិសេសយុវជនសម័យថ្មី មានចំណាប់អារម្មណ៍ខ្ពស់ទៅលើ វិស័យកីឡាច្រើនប្រភេទ។
តថភាពនេះពិតជាមានឥទ្ធិពលវិជ្ជមាន ចំពោះការសិក្សារៀនសូត្រ និង បែបផែននៃការរស់នៅរបស់ពួកគាត់ ក៏ដូចជាសុខុមាលភាពនៃ ប្រទេសជាតិទាំងមូលផងដែរ។
ជាមួយនឹងគោលបំណងគាំទ្រចលនា ក្នុងវិស័យកីឡា និងដោយស្របតាម គោលការណ៍ទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ធនាគារ ABA បានចូលរួមចំណែក វិភាគទានជាមួយចលនាកីឡាយូដូ នៅក្នុងក្របខណ្ឌនៃកម្មវិធីប្រកួត កីឡាយូដូថ្នាក់ជាតិ ឆ្នាំ២០១៤។ ព្រឹត្តិការណ៍នេះបានរៀបចំឡើង ដោយសហព័ន្ធកីឡាយូដូកម្ពុជា (CJF) នៅទីក្រុងភ្នំពេញ កាលពីសប្តាហ៍មុន ដោយមានការចូលរួមប្រកួតប្រជែង ពីសំណាក់កីឡាករយូដូគ្រប់អាយុ មកពីខេត្ត-ក្រុងចំនួនបីគឺ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។
លោក Madi Akmambet នាយកប្រតិបត្តិ ធនាគារ ABA បានចូលរួមក្នុងពិធីបិទកម្មវិធី ប្រកួតកីឡាយូដូថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ នៅពហុកីឡាដ្ឋានអូឡាំពិកផងដែរ។