​ធនាគារ​ ABA​ នាំ​សេវា​ធនាគារ​ប្រកបដោយ​គុណភាព​ខ្ពស់​ មក​កាន់តែ​ជិត​នៅ​តំបន់​ហ្គ្រេ​ន​ ភ្នំពេញ​!

02/Feb/2024

ABA Grand Phnom Penh Branch KHABA Grand Phnom Penh Branch KH
ABA Grand Phnom Penh Branch KH-2ABA Grand Phnom Penh Branch KH-2
ABA Grand Phnom Penh Branch KH-3ABA Grand Phnom Penh Branch KH-3
ABA Grand Phnom Penh Branch KH-4ABA Grand Phnom Penh Branch KH-4
ABA Grand Phnom Penh Branch KH-5ABA Grand Phnom Penh Branch KH-5

ធនាគារ​ ABA​ ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន​ និង​នាំ​នូវ​សេវា​ធនាគារ​ទំនើប​ដ៏​ទូលំទូលាយ​ មក​ឲ្យ​កាន់តែ​ជិត​អតិថិជន​ក្នុង​ខណ្ឌឫស្សីកែវ​ ជាមួយនឹង​ការ​បើក​បន្ថែម​សាខា​ថ្មី​ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​1។

​សាខា​ថ្មី​នេះ​ផ្ដល់​ជូន​ផលិតផល​ និង​សេវាកម្ម​របស់​ ABA​ ពេញលេញ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​នៅ​ក​តំបន់​នេះ​ងាយស្រួល​ប្រើប្រាស់​សេវា​ធនាគារ​នានា​ ដូច​ជា​ គណនី​សន្សំ​ និង​គណនី​បញ្ញើ​,​ កម្ចី​អាជីវកម្ម​,​ កាត​ឥណ​ពន្ធ​ និង​ឥណទាន​,​ សេវា​ធនាគារ​អន​ឡាញ​ ដោយ​ទទួល​បានការ​ប្រឹក្សា​ពី​បុគ្គលិក​វិជ្ជាជីវៈ​ ABA​។​

ABA​ ផ្តល់​នូវ​ម៉ាស៊ីន​ស្វ័​យ​សេវា​ដ៏​ទំនើប​ក្នុង​សម័យ​ជឿនលឿន​នេះ​។​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ អាច​ចូល​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​ 24​ ម៉ោង​ រីឯ​ ម៉ាស៊ីន​បើក​កាត​ ABA​ ដែល​មាននៅ​ផ្នែក​ស្វ័​យ​សេវា​ នៅ​សាខា​ផ្ទាល់​ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ក្នុង​ស្រក​ CSS​ ដោយ​ខ្លួនឯង​ ក្នុង​រយៈពេល​មិន​ដល់​ពីរ​នាទី​ ដោយ​មិន​ចាំបាច់​មានការ​ជួយ​បើក​ជូន​ពី​បុគ្គលិក​សាខា​ផង​ដែរ​។​

ABA​ សាខា​ហ្គ្រេ​ន​ ភ្នំពេញ​នេះ​ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​ 2​ ផ្លូវ​ 307​ កែង​ផ្លូវ​ 432​ ភូមិ​ 4​ សង្កាត់​ច្រាំង​ចំរេះ​1​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​ សាខា​នេះ​ដំណើរការ​ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ ម៉ោង​ 8​ ព្រឹក​ ដល់​ 4​ ល្ងាច​ ហើយ​អាច​ទំនាក់ទំនង​បាន​តាម​រយៈ​លេខ​ 098​ 206​ 729​ សម្រាប់​រាល់​ច​ម្ង​ល់​ផ្សេងៗ​។​ ​

ជាមួយ​ការ​បន្ថែម​សាខា​ថ្មី​នេះ​ ABA​ បច្ចុប្បន្ន​មាន​ បណ្តាញ​សាខា​ចំនួន​ 95​ នៅ​ទូ​ទាំង​ប្រទេស​ ព្រម​ជាមួយនឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 45​ កន្លែង​ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន​។​