ABA ក្លាយជាធនាគារកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់ឥណទានស្ថាប័នអន្តរជាតិ

14/Jun/2017

ABA ក្លាយជាធនាគារកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់ឥណទានស្ថាប័នអន្តរជាតិABA ក្លាយជាធនាគារកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់ឥណទានស្ថាប័នអន្តរជាតិ

ធនាគារ​ ABA​ សមាជិក​ពេញ​សិទ្ធិ​នៃ​សម្ព័ន្ធ​ធនាគារជាតិ​កា​ណា​ដា​ ​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ខ្លួន​ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​ ‘B’​ រយៈពេល​វែង​ និង​រយៈពេល​ខ្លី​ពី​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ​ឈ្មោះ​ Standard​ &​ Poor’s​ (S&P)​ Global​ Ratings ​ដែល​ជាទី​ភ្នាក់ងារ​មួយ​ក្នុង​ចំណោម​ទីភ្នាក់ងារ​ ឈានមុខ​ដទៃ​ទៀត​ទូ​ទាំង​ពិភពលោក​។​ ស្ថាប័ន​ (S&P)​ Global​ Ratings​ ក៏​បាន​ផ្តល់​ចំណាត់ថ្នាក់​'axB+' ​រយៈពេល​វែង​ និង​ 'axB'​ រយៈពេល​ខ្លី​ ចំណាត់​ឥណទាន​នៅ​ក្នុង​តំបន់​អាស៊ាន​ផ្តល់​ជូន​ដល់​ធនាគារ​ ABA​ ផង​ដែរ​។​

​ការ​ប្រសិទ្ធ​នាម​នេះ​សបញ្ជាក់​ពី​ គុណ​ភាពរឹងមាំ​ នៃ​ទ្រព្យសកម្ម​របស់​ធនាគារ​ តម្លាភាព​នៃ​រចនាសម្ព័ន្ធ​ ព្រមទាំង​ស្ថិរភាព​នៃ​តំណែង​ក្នុង​ទីផ្សារ​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ពី​ចំណាត់ថ្នាក់​ដោយ​ S&P’s​ ‘B’​ ពោល​គឺ​ដូច​ចំណាត់ថ្នាក់​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ដែរ​។​ ចំណាត់ថ្នាក់​នេះ​បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​ នៅ​ក្នុង​វិស័យ​ធនាគារ​”​ ។​ ​លោក​ក៏​បាន​បន្ថែម​ថា​៖ ​ស្ថិរភាព​ ​និង​ភាពរឹងមាំ​របស់​ធនាគារ​ ABA​ ក្នុង​រយៈពេល​ 5​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ចំណាត់ថ្នាក់​ពី​ស្ថាប័ន​ S&P​។

​យើង​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ដែល​ Standard​ and​ Poor’s​ ទទួលស្គាល់​នូវ​តម្លៃ​នៃ​គោលការណ៍​អាជីវកម្ម​ និង​មើលឃើញ​ពី​អត្ថប្រយោជន៍​ដែល​វា​មាន​ចំពោះ​ ​អតិថិជន​ និង​ម្ចាស់​ភាគហ៊ុន​របស់​យើង​។​” ​អ្នកជំនាញ​របស់​ស្ថាប័ន​ S&P​ បាន​វាយតម្លៃ​ធនាគារ​ ABA​ ថា​ជា​ធនាគារពាណិជ្ជ​ដែល​រីក​ចម្រើន​លូតលាស់​លឿន​បំផុត​ដែល​មានការ​រីក​ចម្រើន​នៃ​ទីតាំង​ក្នុង​ទីផ្សារ​ លទ្ធផល​នៃ​មូលនិធិ​ និង​សន្ទនីយ​ភាព​មាន​ភាពល្អ​ប្រសើរ​។​ ដោយ​ដើរតួ​នាទី​ជា​ធនាគារពាណិជ្ជ​ពេញលេញ​ ABA​ ផ្តោត​សំខាន់​លើ​ កម្ចី​ឥណទាន​ខ្នាត​តូច​ មធ្យម​ និង​ឥណទាន​សាជីវកម្ម​ តាំងពី​ឆ្នាំ​ 2012​ រហូត​មក​ហើយ​ទទួល​បានការ​រីក​ចម្រើន​លើ​វិស័យ​នេះ​លើ​ពី​មធ្យម​នៃ​ការ​កើនឡើង​នៃ​វិស័យ​នេះ​ កំណើន​ដែល​មាន​ (​កំណើន​ជា​មធ្យម​ 53%​ ពី​ឆ្នាំ​ 2012​ ដល់​ 2016)​។​ កិត្តិនាម​របស់​ធនាគារ​លើ​នៅ​លើ​ទីផ្សារ​មានការ​កើន​ឡើងជា​លំដាប់​។​ មក​ដល់​ចុងឆ្នាំ​ 2016​ ធនាគារ​ ABA​ បាន​ក្លាយជា​ពាណិជ្ជ​ ឈរ​លេខ​រៀង​ទី​ 4​ ក្នុង​ប្រទេស​កម្ពុជា​បើ​គិត​ពី​ប្រាក់​កម្ចី​ និង​ប្រាក់​សន្សំ​ នៅ​ក្នុង​ទីផ្សារ​ ដែល​បាន​កើន​លេខ​រៀង​ពី​ ទី​ 9​ និង​ ទី10​ កាលពី​ឆ្នាំ​ 2010​។​ ជាង​នេះ​ទៅ​ទៀត​របាយការណ៍​ពី​ ការ​បង្វិល​ចំណូល​លើ​មូលនិធិ​ម្ចាស់​ហ៊ុន​ (ROE)​ (​រង្វាស់​នៃ​ប្រាក់​ចំណេញ​ និង​ប្រសិទ្ធភាព​ដែល​ធនាគារ​ ​ទទួល​បាន​បន្ទាប់​ពី​ការ​វិនិយោគ​របស់​ម្ចាស់​ភាគហ៊ុន​)​ បាន​កើនឡើង​ដល់​ 22.5%​ នា​ចុងឆ្នាំ​ 2016​ ដែល​កើន​ពី​ 9.5%​ ឆ្នាំ​2012​ ។​

​យោង​តាម​ការ​ដកស្រង់​សម្តី​របស់​លោក​ Rujun​ Duan​ អ្នកជំនាញ​នៃ​ស្ថាប័ន​ S&P​ Global​ Ratings​ ក្នុង​សេចក្តី​ប្រកាស​ព័​ត៍​មាន​ដែល​បាន​ចេញ​នា​ពេល​ថ្មីៗ​នេះ​ បាន​លើក​ឡើង​ថា​៖​ “​តាម​ការ​វាយតម្លៃ​របស់​យើង​ ​មូលនិធិ​ និង​សន្ទនីយ​ភាព​របស់​ធនាគារ​ ​គឺ​មាន​លក្ខណៈ​ពេញលេញ​  ​ដែល​ឆ្លើយ​តប​តាម​បរិបទ​ប្រទេស​កម្ពុជា​។​”