​ធនាគារ​ ABA​ គាំទ្រ​កម្មវិធី​ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ 2025​ របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ ក្នុង​នាម​ជា​ Gold​ Sponsor

19/May/2025

aba afp 2025 khaba afp 2025 kh
aba afp 2025 kh-1aba afp 2025 kh-1
aba afp 2025 kh-2aba afp 2025 kh-2
aba afp 2025 kh-3aba afp 2025 kh-3

ធនាគារ​ ABA​ បាន​ក្លាយជា​ Gold​ Sponsor​ នៅ​ក្នុង​កម្មវិធី​ លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ 2025​ (Access​ to​ Finance​ Program)​ បង្កើត​ឡើង​ដោយ​ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC)​ ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ដល់​សហគ្រិន​ និង​សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ (MSMEs)​។​

​ក្រោម​ប្រធានបទ​ “​ការ​ស្វែង​យល់​ជម្រើស​ហិរញ្ញប្បទាន​ ដើម្បី​ទ្រទ្រង់​អាជីវកម្ម​”​ កម្មវិធី​នេះ​ មាន​គោលបំណង​ផ្សា​ភ្ជាប់​គម្លាត​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​អាជីវកម្ម​ដែល​កំពុង​លូតលាស់​ ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​របស់​ពួក​គេ​ផង​ដែរ​។​

​ជា​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ កម្មវិធី​នេះ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​8​ ខែឧសភា​ ឆ្នាំ​ 2025​ ដោយ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ ដៃគូ​ឧបត្ថម្ភ​ និង​សហគ្រិន​ពី​វិស័យ​ផ្សេងៗ​។​

​ប្រព្រឹត្ត​ឡើង​ក្នុង​មួយ​ឆ្នាំ​ពេញ​ កម្មវិធី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​នេះ​ នឹង​មាន​សិក្ខាសាលា​ កិច្ច​ពិភាក្សា​ និង​កម្មវិធី​ចែករំលែក​ល្អៗ​ជា​ច្រើន​ទៀត​ ដោយ​មានការ​ចូលរួម​ពី​អ្នកតំណាង​ពី​ធនាគារ​ ABA​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ដែល​ធានា​ថា​សហគ្រិន​នឹង​ទទួល​បាន​ចំណេះដឹង​សំខាន់ៗ​ និង​ធនធាន​ដើម្បី​អភិវឌ្ឍ​។​

ABA​ នៅ​តែ​គាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​របស់​ប្រទេស​កម្ពុជា​ យ៉ាង​ខ្ជាប់ខ្ជួន​។​ ដោយ​គាំទ្រ​ការ​ផ្តួចផ្តើម​ទាំងនេះ​ ធនាគារ​ កំពុង​តែ​វិនិយោគ​ទៅ​លើ​គំនិត​ន​វា​នុ​វត្ត​ អាជីវកម្ម​ប្រកបដោយ​ភាព​ធន់​ និង​បរិ​យា​បន្ន​កំណើនសេដ្ឋកិច្ច​។