ធនាគារ ABA ទទួលបានពានរង្វាន់ CAMBODIA’S TECHNOLOGY BANK OF THE YEAR FOR 2nd YEAR
12/Aug/2013
ជាធនាគារល្អបំផុតនៅក្នុងតំបន់ ត្រូវបានទទួល ស្គាល់នៅពិធីទទួលរង្វាន់ Asia Banking & Finance Wholesale Banking Awards ប្រចាំឆ្នាំ2013 សម្រាប់រយៈពេលឆ្នាំជាប់ៗគ្នាទីពីរ ធនាគារវឌ្ឍនៈភាពអាស៊ី (ធនាគារ ABA) ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពដែលមានឈ្មោះថា ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិ ក្នុងស្រុកប្រចាំឆ្នាំ នៅកម្ពុជា!
ដោយធ្វើការរៀបចំដោយទស្សនាវដ្តីហិរញ្ញវត្ថុប្រចាំតំបន់ Asian Banking & Finance (ABF) ពិធីប្រគល់រង្វាន់លំដាប់ខ្ពស់បានរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី ដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានការចូលរួមពីតំណាងធនាគារ និងវិស័យហិរញ្ញវត្ថុជាង 150 ដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅពេលប្រកាសនៅពិធីប្រគល់ពានរង្វាន់ ធនាគារ ABA ទទួលពានរង្វាន់តាមរយៈការកែលម្អ និងលំហូរការងារលើការច្នៃប្រឌិត និងការបង្កើតសេវាកាន់តែប្រសើរប្រកបដោយបច្ចេកវិទ្យា ដើម្បីបម្រើជូនអតិថិជនរបស់ខ្លួនឲ្យបានកាន់តែប្រសើរ និងរក្សាភាពស្មោះត្រង់របស់ពួកគាត់។
ក្រោយពីការប្រកាសភា្លមៗ ប្រធានមន្រ្តីITរបស់ធនាគារ ABA លោក Galym Temirov បានធ្វើការកត់សម្គាល់ថា៖ “ចាប់តាំងពីជ្រើសរើសជាលើកដំបូងសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ នៅឆ្នាំ2012 ប្រព័ន្ធ IT របស់យើងបានបន្តកែលម្អជាបន្តបន្ទាប់ពោលគឺយើងអនុវត្តកម្មវិធីជាច្រើនដើម្បីដំណើរការទូទាត់ សម្រាប់សេវាកម្មនានាដូចជាសេវាទូរស័ព្ទ CTV អុីនធឺណិត សេវាសាធារណៈ តាមរយៈម៉ាស៊ីន ATM និងសាខារបស់យើង។ ប្រព័ន្ធនេះក៏អនុញ្ញាតឲ្យអតិថិជនដាក់ប្រាក់ចូលគណនីបញ្ញើរបស់ខ្លួន ឬធ្វើការទូទាត់សងប្រាក់កម្ចី។ សម្រាប់គោលបំណងនេះ យើងបានប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងធ្វើ ការងារលើគម្រោងថ្មីរបស់យើងដូចជា Pay&Go ដែលផ្តល់មធ្យោបាយមានសុវត្ថិភាព និងងាយ ស្រួលក្នុងការទូទាត់លើថ្លៃសេវានានាតាមវែបសាយត៍ Pay&Go ការប្រើប្រាស់ទូរស័ព្ទ និងតាម ភ្នាក់ងារបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ”។
ក្រុមហ៊ុនពិនិត្យ Asian Banking & Finance បានពន្យល់បន្ថែមពីការជ្រើសរើសធនាគារ ABA ជាផ្នែកមួយនៃដំណើរការត្រួតពិនិត្យលើជំនាញវិស័យធនាគារដោយមានការវិនិច្ឆ័យផ្តល់ពាន រង្វាន់ពីសំណាក់តំណាងរបស់ក្រុមហ៊ុនប្រឹក្សាអន្តរជាតិដ៏ល្បីរួមមាន PwC, KPMG, Deloitte Consulting, និង Ernst & Young។ នៅអំឡុងពេលដំណើរការវាយតម្លៃ គណៈវិនិច្ឆ័យត្រូវពិនិត្យ មើលយុទ្ធសាស្រ្ត ការព្យាយាមបង្កើតភាពច្នៃប្រឌិតផ្តល់អត្ថប្រយោជន៍ ដល់ទីផ្សារ និងភាពបត់បែនក្នុងការផ្លាស់ប្តូរ និងឱកាសរីកចម្រើនលូតលាស់ (ថាមភាព)។
ទស្សនាវដ្តី Asian Banking & Finance Magazine បន្តជាទីភ្នាក់ងារបោះពុម្ពផ្សារឈានមុខគេមួយ ផ្នែកធនាគារ និងហិរញ្ញវត្ថុនៅក្នុងទ្វីបអាស៊ី ដោយផ្តោតជាសំខាន់លើសេវាធនាគារពាណិជ្ជ និង សេវាធនាគារឯកត្តជន ព្រមទាំងផ្តោតលើទីផ្សារមូលបត្រពីដៃគូធនាគារផងដែរ។