ធនាគារ ABA ទទួលបានពានរង្វាន់ចំនួន 7 ពីក្រុមហ៊ុន VISA សម្រាប់ភាពឈានមុខក្នុងទីផ្សារ
06/Feb/2023

ធនាគារ ABA ទទួលបានពានរង្វាន់ឈានមុខ ចំនួន 7 ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់បែបឌីជីថលនាំមុខគេរបស់ពិភពលោក សម្រាប់ឧត្តមភាពក្នុងបរិមាណទូទាត់ និងកំណើនកាតនៅកម្ពុជា ក្នុងឆ្នាំ 20201 និង2022។
ពានរង្វាន់ទាំងនេះត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ VISA Client Appreciation Event 2023 ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងអរគុណដល់ធនាគារទាំងអស់ដែលបានចូលរួមក្នុងការរួមចំណែកដល់ភាពរីកចម្រើននៃផលិតផល VISA ជាពិសេស ការដាក់ឲ្យប្រើប្រាស់ និងការលើកកម្ពស់ការទូទាត់បែបឌីជីថលនៅកម្ពុជា អំឡុងពេល និងក្រោយពេលរីករាលដាលជាសកលនៃវីរុសកូវីដ។
ABA ត្រូវបានផ្តល់រង្វាន់តាមប្រភេទដូចខាងក្រោមក្នុងចំណោមធនាគារជាង 35 ផ្សេងទៀតដែលផ្គត់ផ្គង់ផលិតផលVISA នៅក្នុងប្រទេសកម្ពុជា៖
- Leadership in New Merchant Onboarding 2021
- Leadership in Debit Card Issuance 2021
- Leadership in Payment Volume 2021
- Leadership in Debit Activation Rate 2021
- Leadership in New Merchant Onboarding 2022
- Leadership in Debit Card Issuance 2022
- Leadership in Payment Volume 2022
នៅដើមឆ្នាំ 2022 ធនាគារ ABA បានធ្វើការផ្លាស់ប្តូរនូវដំណើការបើកកាតជាមួយនឹង ម៉ាស៊ីនបើកកាត ABA របស់ខ្លួន។ ម៉ាស៊ីនបើកកាត ABA គឺជាមធ្យោបាយលឿន និងងាយស្រួលក្នុងការបើកកាតផ្លាស្ទិច ដោយប្រើប្រព័ន្ធស្វ័យសេវា។ អតិថិជន ABA ដែលត្រូវការកាតឥណពន្ធអន្តរជាតិអាចបញ្ជាទិញវានៅក្នុងកម្មវិធី ABA Mobile ហើយបើកពីម៉ាស៊ីនបើកកាតក្នុងរយៈពេលត្រឹម 2នាទី។ ក្នុងឆ្នាំនេះ អតិថិជនបានបើកកាតច្រើនជាង 200,000 តាមរយៈម៉ាស៊ីនកាតនេះ។ សូមចូលទៅកាន់គេហទំព័រ ម៉ាស៊ីនបើកកាត សម្រាប់ព័ត៌មានបន្ថែមអំពីម៉ាស៊ីនបើកកាត ABA និងទីតាំង។
មិនទាន់មានកាត ABA Visa មែនទេ? អតិថិជន អាច បើកកាតប្លាស្ទិក និង កាតនិម្មិត ដោយខ្លួនឯងបាននៅក្នុងកម្មវិធី ABA Mobile។ ចុចរូប ខាងក្រោមដើម្បីដោនឡូតកម្មវិធី ABA Mobile ដោយឥតគិតថ្លៃពី App Store របស់ Apple, Play Store របស់ Google ឬ AppGallery របស់ Huawei ។ បន្ទាប់ពីដោនឡូតរួច សូមធ្វើតាមការណែនាំលើអេក្រង់ ដើម្បីចាប់ផ្តើមសេវាធនាគារតាមទូរស័ព្ទ!

