​ធនាគារ​ ABA​ រួមចំណែក​គាំទ្រ​ យុទ្ធនាការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​របស់​ សមាគម​ TYDA​ ក្នុង​ខេត្តពោធិ៍សាត់​

06/May/2025

aba tyda pursat province khaba tyda pursat province kh
aba tyda pursat province kh-1aba tyda pursat province kh-1
aba tyda pursat province kh-2aba tyda pursat province kh-2
aba tyda pursat province kh-3aba tyda pursat province kh-3
aba tyda pursat province kh-4aba tyda pursat province kh-4

ក្នុង​នាម​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ ធនាគារ​ ABA​ មា​នក​ត្តិ​យស​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​ចូលរួម​គាំទ្រ​បេស​កម្ម​ផ្តល់​ការ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​ដោយ​ ឥត​គិតថ្លៃ​ របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA)​។​

​កាលពី​ថ្ងៃ​ទី​3​ ខែឧសភា​ ឆ្នាំ​ 2025​ បេស​កម្មនេះ​មានការ​ដឹកនាំ​ដោយ​លោក​ជំទាវ​បណ្ឌិត​ ពេ​ជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ា​ណែ​ត​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ TYDA​ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​ម្លូរ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​ ក្រុម​គ្រូពេទ្យ​ TYDA​ បាន​ពិនិត្យ​សុខភាព​ទូទៅ​ ព្យាបាល​ជំងឺ​ និង​ផ្តល់​សេវា​ថែទាំ​សុខភាព​ផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដោយ​ឥត​គិតថ្លៃ​ សរុប​ចំនួន​ប្រមាណ​ 4,000​ ជាង​នាក់​។​

​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ធនាគារ​ក្នុង​បេស​កម្មនេះ​ បុគ្គលិក​ ABA​ ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​ដោយ​ជួយ​យកអាសា​អ្នកជំងឺ​ និង​ផ្តល់​កាដូ​ពី​ ABA​ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផង​ដែរ​។​

​ឆ្ពោះទៅ​មុខ​ ធនាគារ​ ABA​ នឹង​ បន្ត​ការ​ប្តេជ្ញា​ចិត្ត​ជួយ​គាំទ្រ​បេស​កម្ម​របស់​សមាគម​ TYDA​ ដើម្បី​ផ្តល់​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ និង​ធានា​ថា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ទទួល​បានការ​យកចិត្តទុកដាក់​ផ្នែក​សុខភាព​ដែល​ពួក​គេ​ត្រូវការ​។​