ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ TrueMoney​ Cambodia​ បាន​សហការ​គ្នា​ ដើម្បី​គាំទ្រ​ដល់​កម្មវិធី​សង្គម​របស់​អង្គការ​ រក្សា​កុមារ​

17/Jun/2025

aba support raksa koma foundation-khaba support raksa koma foundation-kh
aba support raksa koma foundation-kh1aba support raksa koma foundation-kh1
aba support raksa koma foundation-kh2aba support raksa koma foundation-kh2

ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ ដើម្បី​ផ្តល់​សារៈសំខាន់​ដល់​សង្គម​ប្រកបដោយ​ភាព​វិជ្ជមាន​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ TrueMoney​ Cambodia​ បាន​សហការ​គ្នា​ឧបត្ថម្ភ​ដល់​គំនិត​ផ្តួចផ្តើម​របស់​ អង្គការ​ រក្សា​កុមារ​ ដែល​មាន​គោលបំណង​ជួយ​ដល់​សហ​គម​ក្នុង​ខេត្តកំពង់ធំ​ តាម​រយៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​ផ្នែក​ឌី​ជី​ថ​ល​។​

​ជាមួយនឹង​ថវិការ​សរុប​ចំនួន​ 160​ លាន​រៀល​ ការ​សហការ​នេះ​នឹង​គាំទ្រ​កម្មវិធី​ចំនួន​ 3​ របស់​អង្គការ​ រក្សា​កុមារ​ តាម​រយៈ​ការ​ផ្តល់​ទឹក​ស្អាត​សម្រាប់​ញាំ​ អំ​ពូ​ល​សូ​ឡា​ និង​កំ​ព្យូ​ទ័​រ​ដល់​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ ក្នុងស្រុក​ប្រាសាទ​សំបូរ​។​ កម្មវិធី​ទាំងនេះ​ គឺជា​ស្នូល​នៃ​បេស​កម្ម​របស់​អង្គការ​ ក្នុង​ការ​ផ្តល់​សារៈសំខាន់​ដល់​ថ្ងៃ​អនាគត​ក្នុង​ជីវិត​របស់​ពួក​គេ​ និង​បន្ត​លើកកម្ពស់​ភាព​ជា​សហ​គម​តែ​មួយ​។​

​នៅ​ថ្ងៃ​ទី​ 16​ ខែមិថុនា​ ឆ្នាំ​ 2025​ កម្មវិធី​ប្រគល់​ថវិកា​ ក្រោម​ធិ​បតី​ភាព​របស់​ លោក​ជំទាវ​បណ្ឌិត​ ជា​ សេរី​ ស្ថាបនិក​នៃ​អង្គការ​ រក្សា​កុមារ​ និង​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ Zhiger​ Atchabarov​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ប្រតិបត្តិការ​ នៃ​ធនាគារ​ ABA​ និង​ លោកស្រី​ ឃួ​ន​ ហ្វ្រ​ង់​ដា​រ៉ា​ អគ្គ​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ TrueMoney​ Cambodia​ ព្រមទាំង​ក្រុមការងារ​ពី​ភាគី​ទាំង​បី​។​

​ក្នុងអំឡុងពេល​កម្មវិធី​ លោក​ជំទាវ​បណ្ឌិត​ ជា​ សេរី​ បាន​បង្ហាញ​ការ​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សក្តានុពល​នៃ​ការ​ផ្លាស់​ប្តូរ​របស់​កម្មវិធី​ទាំង​ 3​ ក្នុង​ការ​បង្កើន​សុខុមាលភាព​របស់​ប្រជាជន​។​

​លោក​ Zhiger​ Atchabarov​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​សេចក្តី​សោម​ន្ស​ដែល​បាន​គាំទ្រ​គំនិត​ផ្ត​ច​ផ្តើម​ដែល​គួរ​ឲ្យ​កោតសរសើរ​របស់​អង្គការ​រក្សា​កុមារ​។​ កម្មវិធី​ទាំង​ 3​ នេះ​ នឹង​បន្ត​ផ្គត់ផ្គង់​ជីវភាព​កុមារ​ និង​គ្រួសារ​ក្នុង​សហ​គម​ក្នុង​រយៈពេល​វែង​។​ ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​លើ​ទំនួល​ខុស​ត្រូវ​សង្គម​ យើងខ្ញុំ​ពិតជា​ផ្តល់​តម្លៃ​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ដែល​ផ្តោត​លើ​សហ​គម​ ដូច​ជា​អង្គការ​ រក្សា​កុមារ​ ជាដើម​។​ ”

​លោកស្រី​ ឃួ​ន​ ហ្វ្រ​ង់​ដា​រ៉ា​ ក៏​មាន​ប្រសាសន៍​ថា​ “​នៅ​ក្រុមហ៊ុន​ TrueMoney​ យើងខ្ញុំ​ជឿជាក់​ថា​ន​វា​នុ​វត្ត​ភាព​ចាប់ផ្តើម​ជាមួយនឹង​សមិទ្ធផល​។​ ការ​ផ្តួចផ្តើម​នេះ​ ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​អ្នក​ជំនាន់​ក្រោយ​ តាម​រយៈ​បច្ចេកវិទ្យា​ និង​កិច្ចសហការ​ដែល​មាន​អត្ថន័យ​ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​។​”

​ប្រសិនបើ​អ្នកមាន​បំណង​ចង់​បរិច្ចាគ​ជូន​ អង្គការ​ រក្សា​កុមារ​ និង​គាំទ្រ​ដល់​ការ​ផ្តួចផ្តើម​ដ៏​មាន​អត្ថន័យ​សម្រាប់​សង្គម​ សូម​ចុច​តាម​តំណរ​ភ្ជាប់​ https://billzone.ababank.com/abamobile/aba_bill_payment/?vendor=685​ ឬ​ចូល​ទៅ​ផ្នែក​ សប្បុរសធម៌​ និង​ការ​បរិច្ចាគ​ ក្នុង​ប៊ូ​តុង​ ទូទាត់​ប្រាក់​ ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​

​អំពី​អង្គការ​រក្សា​កុមារ​
​អង្គការ​ រក្សា​កុមារ​ ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​បំណង​លើកកម្ពស់​កុមារ​កម្ពុជា​ដែល​មាន​ភាព​ខ្វះខាត​ ជាមួយ​ឱកាស​ដូច​ទៅ​នឹង​មនុស្ស​ដទៃ​ សម្រាប់​អនាគត​ភ្លឺស្វាង​សម្រាប់​ពួក​គេ​ និង​សហ​គម​ទាំងមូល​។​
អង្គការ​ រក្សា​កុមារ​ មាន​បេស​កម្ម​ក្នុង​ការ​លើកកម្ពស់​សុខភាព​ សុខុមាលភាព​ និង​ប្រយោជន៍​កុមារ​កម្ពុជា​ពី​គ្រប់​មជ្ឈដ្ឋាន​។​ សកម្មភាព​ទាំងនេះ​ នឹង​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ជាតិ​ និង​អន្តរជាតិ​។