ធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមក

11/Oct/2017

ធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមកធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមក
ធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមកធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមក
ធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមកធនាគារ ABA និង Pi Pay ចាប់ដៃគ្នា ដើម្បីឲ្យអតិថិជនភ្ជាប់គណនីទៅវិញទៅមក

ធនាគារ​ ABA​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​គេ​ និង​ផាយ​ ផេ​ (Pi​ Pay)​ ដែល​ជា​កម្មវិធី​ឈានមុខ​គេ​នៅ​កម្ពុជា​ ផ្នែក​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ នៅ​ថ្ងៃ​ទី​១១​ ខែតុលា​ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ភាគី​ទាំង​ពីរ​ ធ្វើការ​ភ្ជាប់​គណនី​របស់​ពួក​គេ​បាន​ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​កម្មវិធី​ធនាគារ​ចល័ត​ និង​កម្មវិធី​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​របស់​ស្ថាប័ន​ទាំង​ពីរ​។​

​ក្រោម​កិច្ចព្រមព្រៀង​នេះ​ អតិថិជន​នឹង​អាច​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​រវាង​គណនី​ចល័ត​ ផាយ​ ផេ​ និង​គណនី​ធនាគារ​ ABA​ ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ផាយ​ ផេ​ និង​កម្មវិធី​ ABA​ Mobile​។​

​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ធនាគារ​ ABA​ តែង​នាំមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ហើយ​កម្មវិធី​ធនាគារ​ចល័ត​ និង​ធនាគារ​តាម​អុីនធឺណិតរបស់​យើង​ ក៏​បាន​ផ្លាស់​ប្ដូរ​របៀប​ដែល​ប្រជាជន​ប្រើប្រាស់​សេវា​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ​ ។​ ភាព​ជា​ដៃគូ​ ជាមួយ​ក្រុមហ៊ុន​ ផាយ​ ផេ​ នេះ​ គឺជា​ការ​បោះ​ជំហាន​មួយទៀត​សម្រាប់​យើង​ ដើម្បី​ផ្តល់​ជម្រើស​នៃ​មធ្យោបាយ​ទូទាត់​ចល័ត​បន្ថែម​ដល់​អតិថិជន​របស់​យើង​ ដោយ​ក្នុង​នោះ​ក៏​មានការ​បញ្ចុះតម្លៃ​ពិសេសៗ​ ដែល​មាន​ផ្ដល់​ជូន​ដោយ​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ផាយ​ ផេ​ ថែម​ទៀត​ផង​ដែរ​”​។​

​លោក​ Askhat​ Azhikhanov​ បាន​បន្ថែម​ទៀត​ថា​៖​ “​ភាព​ជា​ដៃគូ​នេះ​គឺជា​គ្រឹះ​សម្រាប់​បង្កើត​ឲ្យ​មាន​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​បន្ថែម​លើស​ពី​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ទៅ​ទៀត​ ហើយ​យើង​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់​ដែល​ ផាយ​ ផេ​ បើកប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​ផាយ​ ផេ​ ដោយ​ភ្ជាប់​ទៅ​កាន់​គណនី​ ABA​ របស់​បុគ្គលិក​។​ នេះ​គឺជា​មធ្យោបាយ​មួយ​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​មាន​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​បញ្ជី​បៀវត្សរ៍​ ហើយ​យើង​ជឿ​ថា​ប្រតិបត្តិការ​បែប​នេះ​នឹង​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​នៃ​បណ្ដា​ក្រុមហ៊ុន​អាជីវកម្ម​ជា​ច្រើន​នៅ​កម្ពុជា​។​"

​ភាគី​ទាំង​ពីរ​ដែល​ស្ថិត​ក្នុង​ភាព​ជា​ដៃគូ​ថ្មី​នេះ​ បាន​ប្តេជ្ញា​ចិត្ត​គាំទ្រ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ហិរញ្ញវត្ថុ​ឆ្លើយ​តប​តាម​ត្រូវការ​ ដោយ​ជួយ​កៀងគរ​ប្រជាពលរដ្ឋ​ ដែល​មិន​ប្រើប្រាស់​សេវា​ធនាគារ​ឲ្យ​ចូល​ក្នុង​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​មួយ​នេះ​ ។​

​លោក​ ថូ​ម៉ាស​ ផូ​កូ​នី​ នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន​ ផាយ​ ផេ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា​៖​ “​នេះ​គឺជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​ ផាយ​ ផេ​ ហើយ​យើង​មាន​សេចក្តី​រំភើប​នៅ​ពេល​បាន​ចុះហត្ថលេខា​ធ្វើ​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA​ ដែល​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​ធនាគារ​ដែល​មានការ​ច្នៃប្រឌិត​ថ្មី​ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា​។​ នៅ​ពេល​នេះ​ យើង​អាច​និយាយ​បាន​ថា​ ផាយ​ ផេ​ គឺជា​កម្មវិធី​មិន​ប្រើ​សាច់ប្រាក់​ពិតៗ​ ពីព្រោះ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​ រវាង​គណនី​ធនាគារ​ ABA​ ជាមួយនឹង​គណនី​ ផាយ​ ផេ​ ហើយ​បន្ទាប់​មក​ ពួក​គាត់​អាច​ប្រើប្រាស់​ប្រាក់​នោះ​ ដើម្បី​ទិញ​ទំនិញ​ និង​សេវាកម្ម​ផ្សេងៗ​ពី​ពាណិជ្ជករ​ដៃគូ​ ដោយ​ពុំ​ចាំបាច់​កាន់​ក្រដាសប្រាក់​ឡើយ​”​។​

​អំពី​ ផាយ​ ផេ​
ផាយ​ ផេ​ គឺជា​កម្មវិធី​ទូទាត់​ការ​ចំណាយ​ទាំងស្រុង​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​ និង​ថ្មី​បំផុត​នៅ​កម្ពុជា​ ដែល​បាន​បង្កើត​កម្មវិធី​សម្រាប់​អតិថិជន​ ដែល​ផ្សារ​ភ្ជាប់​សេវា​ទូទាត់​ជាមួយនឹង​ពាណិជ្ជករ​ បញ្ចូល​នូវ​មុខងារ​ប្រាស្រ័យ​ទាក់ទង​បែប​សង្គម​ និង​ការ​រស់នៅ​ផ្សេង​ទៀត​ ដូច​ជា​ មុខងារ​ជជែក​ ផែនទី​ និង​ស្វែងរក​មិត្ត​ជាដើម​ ហើយ​មាន​បណ្ដាញ​ដៃគូ​លក់រាយ​កាន់តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រទេស​។​
សេវា​របស់​ ផាយ​ ផេ​ នឹង​ផ្លាស់​ប្ដូរ​មុខមាត់​សេដ្ឋកិច្ច​របស់​កម្ពុជា​ តាម​រយៈ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ភាព​ងាយស្រួល​ និង​ភាព​អាច​ជឿជាក់​បាន​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​លំដាប់​ពិភពលោក​ ដែល​ទ្រទ្រង់​ដល់​ការ​ទូទាត់​ប្រកបដោយ​សុវត្ថិភាព​ និង​សុច្ចរិត​ភាព​ ។​ ក្រៅពី​ដៃគូ​ដែល​ផ្ដល់​សេវា​ផ្នែក​ម្ហូបអាហារ​ កម្សាន្ត​ និង​ម៉ាក​យីហោ​ទំនិញ​លក់រាយ​ទំនើប​ និង​ទាន់សម័យ​ ផាយ​ ផេ​ គឺជា​កម្មវិធី​ឈានមុខ​គេ​ខាង​ផ្នែក​ទីផ្សារ​សេវា​ទូទាត់​ នៅ​កម្ពុជា​ ដែល​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ាន​។​
ក្រុមហ៊ុន​ ផាយ​ ផេ​ កម្ពុជា​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុងស្រុក​ដ៏​លេចធ្លោ​មួយ​នៅ​កម្ពុជា​ ដែល​បាន​បង្កើត​ក្រុមហ៊ុន​ជា​ច្រើន​លើ​វិស័យ​អចលនទ្រព្យ​ ហេដ្ឋារចនាសម្ព័ន្ធ​ បដិសណ្ឋារកិច្ច​ ថាមពល​ និង​ពាណិជ្ជកម្ម​ផលិតផល​ជា​ច្រើន​ក្នុង​រយៈកាល​ពីរ​ទស​វត្ស​មក​ហើយ​ ។​ ​ការ​ចាក់​ឫស​យ៉ាង​ជ្រៅ​របស់​យើង​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​ ព្រម​ជាមួយនឹង​ចំណេះដឹង​របស់​យើង​ខាង​ផ្នែក​ពាណិជ្ជកម្ម​ និង​សេវាកម្ម​លក់រាយ​ក្នុង​វិស័យ​នានា​ បាន​ក្លាយជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគជ័យ​ ដែល​គូប្រជែង​របស់​យើង​ពុំ​អាច​ប្រៀបផ្ទឹម​បាន​ឡើយ​។​
ការ​វិនិយោគ​ទៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ ដែល​គាំទ្រ​កម្មវិធី​ ផាយ​ ផេ​ គឺជា​ការ​ពង្រីក​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ ដើម្បី​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ដើម្បី​គាំទ្រ​សហគ្រិន​ឌី​ជី​ថ​ល​ និង​អ្នក​ប្រើប្រាស់​ជំនាន់​ថ្មី​មួយ​នេះ​។​