ABA​ និង​ក្រុមហ៊ុន​ Localize​ សហការ​គ្នា​ សម្រួល​ដល់​ការ​ចេញ​វិក្កយបត្រ​ឌី​ជី​ថ​ល​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

15/Jan/2024

ABA​ Bank​ and​ Localize​ collaborate​-KHABA​ Bank​ and​ Localize​ collaborate​-KH
ABA​ Bank​ and​ Localize​ collaborate​ KH-2ABA​ Bank​ and​ Localize​ collaborate​ KH-2
ABA​ Bank​ and​ Localize​ collaborate​ KH-2ABA​ Bank​ and​ Localize​ collaborate​ KH-2

នៅ​ក្នុង​ទិស​ដៅ​សហការ​ជា​យុទ្ធសាស្ត្រ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Localize​ Tech​ Solution​ Co.,​ Ltd​ បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​មុខងារ​ថ្មី​មួយ​គឺ​ វិក្កយបត្រ​ឌី​ជី​ថ​ល​ជាមួយនឹង​ ABA​ Payway​ នៅ​ថ្ងៃ​ទី​ 12​ ខែមករា​ ឆ្នាំ​ 2024​។​ ពិធី​សម្ពោធ​ដាក់​ដំណើរការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ ដែល​ជា​ជំហាន​ជោគជ័យ​ដ៏​សំខាន់​មួយ​ ក្នុង​ការ​សម្រួល​ដំណើរការ​ចេញ​វិក្កយបត្រ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​។​ ​

ការ​អភិវឌ្ឍ​ប្រកបដោយ​ន​វា​នុ​វត្ត​នេះ​ បង្ហាញ​ពី​ការ​ភ្ជាប់​ប្រព័ន្ធ​សេវា​ទូទាត់​អន​ឡាញ​របស់​ ABA​ PayWay​ ទៅ​ក្នុង​មុខងារ​ទូទាត់​វិក្កយបត្រ​បច្ចុប្បន្ន​ដែល​មាន​ស្រាប់​របស់​ប្រព័ន្ធ​ LocalizeBook​ តាម​រយៈ​ការ​ភ្ជាប់​ API​។​ ឥឡូវនេះ​ អ្នក​ប្រើប្រាស់​ LocalizeBook​ អាច​ចេញ​វិក្កយបត្រ​យ៉ាង​ងាយស្រួល​ ដោយ​ភ្ជាប់​ជាមួយ​ ABA​ KHQR​ ស្វ័យប្រវត្តិ​តាម​ប្រព័ន្ធ​ Localize​ តែ​ម្ដង​ ដោយ​មិន​ចាំបាច់​ធ្វើការ​ផ្ទាល់​ជាមួយ​ធនាគារ​ ABA​ ឡើយ​។

​​ប្រព័ន្ធ​ LocalizeBook​ រឹតតែ​ជួយ​សម្រួល​ដល់​បទ​ពិសោធ​ក្រោយ​ពេល​ទូទាត់​ ដោយ​ប្រព័ន្ធ​នេះ​នឹង​ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​ អំពី​ទឹកប្រាក់​ទូទាត់​ ដែល​ទទួល​បាន​តាម​ KHQR​ ហើយ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ទូទាត់​នៅ​ក្នុង​ប្រព័ន្ធ​ និង​ចេញ​បង្កាន់ដៃ​ទទួល​ប្រាក់​ជូន​អតិថិជន​វិញ​ដោយ​ស្វ័យប្រវត្តិ​។​ មុខងារ​នេះ​បង្កើន​ប្រសិទ្ធភាព​ និង​ភាព​ងាយស្រួល​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​គ្រប់គ្រង​ដំណើរការ​ចេញ​វិក្កយបត្រ​ ដោយ​មិន​ចាំបាច់​ចំណាយធនធាន​ច្រើន​។

​​លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ បាន​គូសបញ្ជាក់​អំពី​ផល​វិជ្ជមាន​នៃ​ភាព​ជា​ដៃគូ​នេះ​ថា​ "​គោលបំណង​របស់​យើងខ្ញុំ​ គឺ​ដើម្បី​ផ្តល់​ជូន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នូវ​ដំណោះស្រាយ​ដែល​ងាយស្រួល​ប្រើប្រាស់​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​តម្រូវការ​ចេញ​វិក្កយបត្រ​ និង​ការ​ទូទាត់​របស់​ពួក​គាត់​។​ ការ​ភ្ជាប់​ប្រព័ន្ធ​របស់​ ABA​ PayWay​ ជាមួយ​ LocalizeBook​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​ទាំងនេះ​មាន​ភាព​ងាយស្រួល​ និង​ផ្តល់​នូវ​បទ​ពិសោធ​អាជីវកម្ម​ដ៏​រលូន​”​។​ ​

ខណៈ​ដែល​ក្រុមហ៊ុន​ Localize​ ជា​អ្នកដឹកនាំ​ និង​ផ្ដួចផ្ដើម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នេះ​ តួនាទី​ដ៏​សំខាន់​របស់​ធនាគារ​ ABA​ ដែល​ជា​ដៃគូ​ចម្បង​ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​នវានុវត្តន៍​នៅ​ក្នុង​ទិដ្ឋភាព​វិក្កយបត្រ​ឌី​ជី​ថ​ល​។​ ​

ភាព​ជា​ដៃគូ​រវាង​ស្ថាប័ន​ទាំង​ពីរ​ គឺ​លើស​ពី​ការ​ភ្ជាប់​ប្រព័ន្ធ​នេះ​ –​ តួយ៉ាង​ កាលពី​ខែឧសភា​ ឆ្នាំ​ 2023​ ABA​ បាន​ដាក់​បញ្ចូល​ ប្រព័ន្ធ​ LocalizeBook​ ដោយ​ជោគជ័យ​ ទៅ​ក្នុង​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ ដ៏​រឹង​មាំ​របស់​ខ្លួន​។​ ការ​រួម​បញ្ចូល​របស់​ ABA​ Business​ ជាមួយ​ LocalizeBook​ ផ្តល់​នូវ​អត្ថប្រយោជន៍​ថ្មីៗ​ជា​ច្រើន​ដល់​អតិថិជន​ ដោយ​សម្រួល​ដល់​ផ្នែក​សំខាន់​នៃ​កិច្ចការ​ចុះបញ្ជី​ គណនេយ្យ​របស់​ពួក​គាត់​បាន​ដោយ​ផ្ទាល់​,​ កាត់​បន្ថយ​កំហុសឆ្គង​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ និង​ផ្តល់​របាយការណ៍​ថ្មី​ចុង​ក្រោយ​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេចចិត្ត​អាជីវកម្ម​ តាម​រយៈ​ការ​ភ្ជាប់​គណនី​ធនាគារ​ទៅ​ក្នុង​កម្មវិធី​គណនេយ្យ​ដោយ​ស្វ័យប្រវត្តិ​ និង​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​។

​អំពី​ក្រុមហ៊ុន​ Localize៖
​ក្រុមហ៊ុន​ Localize​ គឺជា​ អ្នកត្រួសត្រាយ​លើ​ធុរកិច្ច​ផ្នែក​ឌី​ជី​ថ​ល​ក្នុងស្រុក​ ដែល​ផ្គត់ផ្គង់​ប្រព័ន្ធ​គ្រប់គ្រង​គណនេយ្យ​អន​ឡាញ​សម្រាប់​សហគ្រាស​ធន​តូច​ និង​មធ្យម​ឈ្មោះ​ (LocalizeBook)​។​ ជាមួយ​បេស​កម្ម​ ដែល​ផ្ដោត​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ Localize​ មាន​គោលបំណង​លើកកម្ពស់​សហគ្រាស​ធន​តូច​ និង​មធ្យម​ ជាមួយនឹង​ការ​អនុវត្ត​កិច្ច​គណនេយ្យ​ត្រឹមត្រូវ​ និង​មាន​របាយការណ៍​ហរិ​ញ្ញ​វត្ថុ​ច្បាស់លាស់​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​តាមដាន​នៅ​លើ​បណ្ដាញ​សង្គម​របស់​ Localize​ ឬ​ចូល​ទៅ​ក្នុង​ឆា​នែ​ល​តេ​លេ​ក្រាម​ LOCALIZECHANNEL​។​