ធនាគារ​ ABA​ និង​ foodpanda​ សហការ​ភ្ជាប់​ប្រព័ន្ធ​ និង​ផ្ដល់​ភាព​ងាយស្រួល​

09/Jan/2024

ABA integrate with foodpanda KHABA integrate with foodpanda KH
ABA integrate with foodpanda KH 2ABA integrate with foodpanda KH 2
ABA integrate with foodpanda KH 3ABA integrate with foodpanda KH 3
ABA integrate with foodpanda KH 4ABA integrate with foodpanda KH 4

ABA​ ដែល​ជា​ធនាគារ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​នៅ​កម្ពុជា​ និង​ក្រុមហ៊ុន​ foodpanda​ ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ​ឈានមុខ​នៅ​កម្ពុជា​ សហការ​ណែនាំ​មធ្យោបាយ​ទូទាត់​បែប​ឌី​ជី​ថ​ល​ តាម​ ABA​ PAY​ ទៅ​ក្នុង​អេប​ foodpanda​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ និង​បទ​ពិសោធ​ទូទាត់​ប្រាក់​កាន់តែ​ចំណេញ​ជូន​អតិថិជន​។​

​ខណៈ​អតិថិជន​ ABA​ រាប់​លាន​នាក់​ និយម​ទូទាត់​ដោយ​ផ្ទាល់​ពី​ស្មា​ត​ហ្វូ​ន​របស់​ពួក​គាត់​ ABA​ PAY​ បាន​ក្លាយជា​ការ​បន្ថែម​ដ៏​ប្រសើរ​មួយ​ ទៅ​ក្នុង​ជម្រើស​ទូទាត់​ប្រាក់​ដែល​មាននៅ​ក្នុង​អេប​ foodpanda​ ដូច​ជា​សាច់ប្រាក់​ និង​កាត​ឥណ​ពន្ធ​/​កាត​ឥណទាន​។​

​ការ​ភ្ជាប់​ប្រព័ន្ធ​ ABA​ PAY​ ធ្វើ​ឲ្យ​អតិថិជន​ ABA​ ទូទាត់​ប្រាក់​សម្រាប់​កា​រក​ម្មង់​របស់​ពួក​គេ​នៅ​លើ​អេប​ foodpanda​ កាន់តែ​ងាយស្រួល​។​ ប្រតិបត្តិការ​នីមួយៗ​ត្រូវ​បានការ​ពារ​ដោយ​សុវត្ថិភាព​ និង​ទាមទារ​ការ​អនុញ្ញាត​ប្រតិបត្តិការ​ជាមួយ​លេខ​កូដ​ PIN​ របស់​ ABA​ Mobile​។​

​ពិធី​ដាក់​ដំណើរការ​ ABA​ PAY​ ទៅ​ក្នុង​អេប​ foodpanda​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​កណ្ដាល​ foodpanda​។​ ពិធី​នេះ​ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដោយ​អ្នកតំណាង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ ក្នុង​នោះ​មាន​លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​ ABA​ និង​លោក​ Achaya​ BC​ អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ foodpanda​ Cambodia​។​

​លោក​ Zokhir​ Rasulov​ បាន​អធិប្បាយ​ក្នុង​ឱកាស​នោះ​ថា​ “​យើងខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ ក្នុង​ការ​ប្រកាស​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ​ foodpanda​ ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ​ឈានមុខ​ ដែល​អតិថិជន​ ABA​ ជា​ច្រើន​ពឹងផ្អែក​លើ​ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​។​ ជាមួយ​ ABA​ PAY​ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​អេប​ foodpanda​ ឥឡូវ​អតិថិជន​របស់​យើង​ អាច​ធ្វើការ​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ និង​រហ័ស​ ព្រមទាំង​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ប្រូ​ម៉ូ​សិន​ និង​ការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​ផង​ដែរ​។​” ​ ​លោក​បាន​បន្ថែម​ថា​ “​ការ​ភ្ជាប់​ប្រព័ន្ធ​នេះ​ អាច​ដំណើរការ​ទៅ​បាន​ដោយសារ​ដំណោះស្រាយ​ ABA​ PayWay​ ដែល​ជា​មធ្យោបាយ​ទូទាត់​ប្រាក់​ឈានមុខ​របស់​ប្រទេស​ ដែល​ធានា​ដល់​ប្រតិបត្តិការ​ងាយស្រួល​ និង​សុវត្ថិភាព​។​ ភាព​ជា​ដៃគូ​នេះ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​ ព្រោះថា​ ABA​ និង​ foodpanda​ ប្ដេជ្ញា​ពង្រឹង​បទ​ពិសោធ​ទូទាត់​ប្រាក់​របស់​អ្នក​ប្រើប្រាស់​បន្ថែម​ទៀត​ ជាមួយនឹង​គម្រោង​ក្នុង​ការ​ណែនាំ​មធ្យោបាយ​ទូទាត់​បន្ថែម​នៅ​ពេល​ខាង​មុខ​។​”

​លោក​ Achaya​ BC​ នាយក​ប្រចាំ​ប្រទេស​នៃ​ foodpanda​ Cambodia​ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​កិច្ចការ​ចម្បង​របស់​យើង​ គឺ​តែងតែ​ផ្តោត​លើ​ការ​ផ្តល់​គុណ​តម្លៃ​ជូន​អតិថិជន​ តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​ ភាព​ជា​ដៃគូ​ជាមួយ​ ABA​ PAY​ នេះ​ នឹង​កាន់តែ​ពង្រឹង​ដល់​បេសកកម្ម​របស់​ foodpanda​ បន្ថែម​ទៀត​ ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​កាន់តែ​ច្រើន​ សម្រប​ទៅ​នឹង​ការ​ទូទាត់​ប្រាក់​ឌី​ជី​ថ​ល​ប្រកបដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​។​ យើង​ជឿជាក់​ថា​ ភាព​ជា​ដៃគូ​នេះ​ក៏​នឹង​ផ្តល់​នូវ​បទ​ពិសោធ​សេវាកម្ម​ពេញលេញ​ និង​រលូន​ដល់​អតិថិជន​របស់​យើង​ទាំង​ ABA​ PAY​ និង​ foodpanda​ ។​ យើង​នឹង​រួម​គ្នា​ បន្ត​អភិវឌ្ឍ​កិច្ចសហការ​របស់​យើង​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ និង​ផ្តល់​នូវ​គុណ​តម្លៃ​ និង​ការ​ពេញចិត្ត​របស់​អតិថិជន​កាន់តែ​ប្រសើរ​”​។​

​ភាព​ជា​ដៃគូ​រវាង​ ABA​ និង​ foodpanda​ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៃ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​លើកកម្ពស់​សង្គម​ដែល​មិន​ប្រើ​សាច់ប្រាក់​ ស្រប​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ សម្រាប់​អនាគត​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​ និង​កា​រត​ភ្ជាប់​កាន់តែ​ប្រសើរ​។​ តាម​រយៈ​ប្រតិបត្តិការ​មិន​ប្រើ​ក្រដាសប្រាក់​ និង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ទូទាត់​ដ៏​ងាយស្រួល​ ប្រកបដោយ​សុវត្ថិភាព​ ភាព​ជា​ដៃគូ​នេះ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​បង្កើត​សង្គម​ជាតិ​មួយ​ ដែល​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​

​នៅ​ក្នុង​ដំណាក់កាល​បន្តបន្ទាប់​នៃ​ភាព​ជា​ដៃគូ​នេះ​ ABA​ នឹង​ដាក់​ចេញ​នូវ​ជម្រើស​ការ​ទូទាត់​បន្ថែម​ទៀត​សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​អតិថិជន​ foodpanda​ ដូច​ជា​ មុខងារ​ Account​ On​ File​ ដែល​អនុញ្ញាត​ឱ្យ​មានការ​ទូទាត់​ដោយ​ចុច​តែ​ម្តង​ ដោយ​មិន​ចាំបាច់​បញ្ចូល​ព័ត៌មាន​លម្អិត​របស់​អតិថិជន​ម្តង​ហើយ​ម្តងទៀត​ និង​មុខងារ​ ABA​ KHQR​ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​កាន់តែ​ច្រើន​ ក្នុង​ការ​ទូទាត់​ប្រាក់​ពី​ធនាគារ​ផ្សេង​ទៀត​របស់​អតិថិជន​ ទៅ​កាន់​គណនី​អាជីវករ​ foodpanda​ ។​

​ជាមួយនឹង​ការ​បន្ថែម​នូវ​មុខងារ​ទាំងនេះ​ នា​ពេល​ខាង​មុខ​ ការ​កុម្ម៉ង់​អាហារ​ និង​គ្រឿងទេស​ តាម​រយៈ​ក្រុមហ៊ុន​ foodpanda​ នឹង​កាន់តែ​មាន​ភាព​រលូន​ និង​ជាទី​ពេញចិត្ត​ ហើយ​ថែម​ទាំង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ដៃគូ​ ក្នុង​ការ​លើកកម្ពស់​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ និង​តាម​បែប​ឌី​ជី​ថ​ល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕