ធនាគារ​ ABA​ និង​ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ លើ​ការ​តាមដាន​សុខភាព​ហិរញ្ញវត្ថុ​តាម​បែប​ឌី​ជី​ថ​ល

16/Oct/2024

aba mou cbc khaba mou cbc kh
aba mou cbc kh-1aba mou cbc kh-1
aba mou cbc kh-2aba mou cbc kh-2
aba mou cbc kh-3aba mou cbc kh-3

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​1 និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​ មាន​មោទនភាព​ប្រកា​សភាព​ជា​ដៃគូរ​ជាមួយ​ក្រុមហ៊ុន​ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ (​ស៊ី​ប៊ី​ស៊ី​-CBC)​ ក្នុង​ការ​ដាក់​ដំណើរការ​ សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នៅ​លើ​កម្មវិធី​ ABA​ Mobile​។​

​សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ ABA​ Mobile​ តាមដាន​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ ដោយ​ទទួល​បាន​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ និង​ពិន្ទុ​ ខេ​ ស្ករ​ (K-Score)​ យ៉ាង​ងាយស្រួល​ពី​ក្នុង​អេប​ផ្ទាល់​។​ របាយការណ៍​ឥណទាន​សំដៅលើ​កំណត់​ត្រា​ដោយ​ផ្នែកៗ​ ដែល​អ្នក​ប្រើប្រាស់​អាច​ពិនិត្យ​មើល​ព័ត៌មាន​នៃ​ប្រវត្តិ​ឥណទាន​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ និង​អាច​ពិនិត្យ​មើល​ការ​សាកសួរ​ពី​មុនៗ​។​ ខេ​ ស្ករ​ គឺជា​តំណាង​លេខ​តែ​មួយ​នៃ​របាយការណ៍​ឥណទាន​របស់​អ្នក​ដាក់​ពាក្យ​ ដោយ​វាយតម្លៃ​ហានិភ័យ​ឥណទាន​សក្តានុពល​របស់​ពួក​គេ​ និង​ព្យាករណ៍​ពី​លទ្ធភាព​នៃ​ការ​បង់ប្រាក់​ខុស​។​

​អនុស្សរណៈ​យោគយល់​ (MOU)​ រវាង​ ABA​ និង​ស៊ី​ប៊ី​ស៊ី​ បាន​ចុះហត្ថលេខា​ ដោយ​មានការ​ចូលរួម​ពី​លោក​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ ABA​ និង​លោក​ អឿ​ សុធា​រ័​ត្ន​ ប្រធាន​នាយក​ប្រតិបត្តិ​របស់​ CBC​ ព្រមទាំង​អ្នកតំណាង​មក​ពី​ស្ថាប័ន​ទាំង​ពីរ​ជា​ច្រើន​រូប​ទៀត​។​

​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ អតិថិជន​អាច​ស្នើ​សុំ​ របាយការណ៍​ឥណទាន​ផ្លើស​ និង​ពិន្ទុ​ ខេ​-​ស្ករ​ របស់​ CBC​ ដោយ​ផ្ទាល់​តាម​រយៈ​ ABA​ Mobile​។​ ការ​ភ្ជាប់​ប្រព័ន្ធ​នេះ​ មាន​បំណង​ពង្រឹង​បទ​ពិសោធ​របស់​អតិថិជន​ និង​លើកកម្ពស់​ឥរិយាបថ​នៃ​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដោយ​ផ្ដល់​នូវ​មធ្យោបាយ​សម្រាប់​គ្រប់គ្រង​ការ​ទូទាត់​របាយការណ៍​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព​ សុវត្ថិភាព​ និង​ភាព​ងាយស្រួល​។​

លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​ "​ការ​ដាក់​ដំណើរការ​សេវាកម្ម​នេះ​ គឺជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើងខ្ញុំ​ចំពោះ​បរិ​យា​បន្ន​ និង​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​។​ តាម​រយៈ​ការ​ភ្ជាប់​ប្រព័ន្ធ​របស់​ CBC​ ដោយ​ផ្ទាល់​ទៅ​ក្នុង​ ABA​ Mobile​ យើងខ្ញុំ​អាច​ជួយ​សម្រួល​ដល់​អតិថិជន​ ក្នុង​ការ​តាមដាន​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​ ដែល​អាច​ឲ្យ​ពួក​គាត់​ធ្វើការ​សម្រេច​ចិត្តបាន​គ្រប់​ជ្រុងជ្រោយ​ ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​ អឿ​ សុធា​រ័​ត្ន​ ប្រធាន​នាយក​ប្រតិបត្តិ​របស់​ CBC​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​ភាព​សមន​ស្ស​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​សហការ​ជាមួយ​ធនាគារ​ ABA​ ដើម្បី​ឲ្យ​អតិថិជន​ ABA​ អាច​ទទួល​បាន​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ និង​ ខេ​ ស្ករ​ តាម​រយៈ​សេវាកម្ម​របស់​ CBC​ នៅ​លើ​ ABA​ Mobile​។​ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​របស់​យើងខ្ញុំ​ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​រលូន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​អាច​ឲ្យ​ពួក​គាត់​ចូល​មើល​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល​ ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​ប៉ុណ្ណោះ​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​។​ លោក​បាន​បន្ថែម​ថា​ “​យើងខ្ញុំ​ជឿជាក់​ថា​ គំនិត​ផ្តួចផ្តើម​នេះ​ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ចំណោះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​អតិថិជន​កម្ចី​ជា​ច្រើន​”​។​

​ឥឡូវនេះ​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ អាច​ចូល​មើល​ព័ត៌មាន​ឥណទាន​របស់​ខ្លួន​បាន​តាម​ជំហាន​ដូច​ខាងក្រោម​៖

  • បើក​អេប​ ABA​ Mobile​ ហើយ​ចូល​ទៅ​កាន់​ផ្នែក​ សេវាកម្ម​
  • ចុច​លើ​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ ហើយ​យល់ព្រម​តាម​ ខ​ និង​លក្ខខណ្ឌ​
  • ​នៅ​លើ​ទំព័រ​ដើម​ សូម​ជ្រើសរើស​ កញ្ចប់​របាយការណ៍​ឥណទាន​ផ្លើស​ ឬ​ ពិន្ទុ​ ខេ​-​ស្ករ​ ហើយ​ផ្ទៀងផ្ទាត់​ព័ត៌មាន​
  • ​ជ្រើសរើស​គណនី​ ABA​ ណាមួយ​ ដើម្បី​ទូទាត់​ បន្ទាប់​មក​ ស្វែងរក​របាយការណ៍​ឥណទាន​/​ពិន្ទុ​ ខេ​-​ស្ករ​ លើ​ទំព័រ​ដើម​។​

ធនាគារ ABA និង CBC សូមលើកទឹកចិត្តឲ្យអតិថិជនគ្រប់រូបស្នើសុំរបាយការណ៍ឥណទាន និងពិន្ទុ ខេ ស្ករ ពី ABA Mobile ដើម្បីដឹងអំពីស្ថានភាពឥណទានរបស់ខ្លួន។

1ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023 ។