ធនាគារ​ ABA​ និង​ ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល​ សហការ​ក្នុង​ការ​បង្កើន​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សម្រាប់​ប្រជាជន​កម្ពុជា​

19/Oct/2021

ABA​ Bank​ and​ AEON​ MALL kh1ABA​ Bank​ and​ AEON​ MALL kh1
ABA​ Bank​ and​ AEON​ MALL kh2ABA​ Bank​ and​ AEON​ MALL kh2
ABA​ Bank​ and​ AEON​ MALL kh3ABA​ Bank​ and​ AEON​ MALL kh3
ABA​ Bank​ and​ AEON​ MALL kh4ABA​ Bank​ and​ AEON​ MALL kh4

ធនាគារ​ ABA​ ជា​ធនាគារ​ឈានមុខ​ផ្នែក​សេវា​ធនាគារ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ និង​ផ្សារ​ទំនើប​ AEON​ MALL​ CAMBODIA​ ជា​ក្រុមហ៊ុន​ឯកទេស​អភិវឌ្ឍ​ និង​ប្រតិបត្តិការ​ផ្សារ​ទំនើប​ដែល​កំពុង​គ្រប់គ្រង​លើ​ AEON​ MALL​ Phnom​ Penh​ និង​ AEON​ MALL​ Sen​ Sok​ City​ បាន​ចុះហត្ថលេខា​លើ​ការ​ទទួល​ការ​ទូទាត់​ប្រាក់​បែប​អេ​ឡិ​ក​ត្រូ​និក​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់​អតិថិជន​ AEON​ MALL​។

​ក្រោម​ភាព​ជា​ដៃគូ​នេះ​ អតិថិជន​ ABA​ នឹង​ពុំ​ចាំបាច់​ពិបាក​ក្នុង​ការ​កាន់​ក្រដាសប្រាក់​ដើម្បី​ទូទាត់​ទៀត​ឡើយ​ ដោយ​គ្រាន់តែ​ស្គែ​ន​ ABA​ PAY​ QR​ នៅ​បញ្ជរ​បង់ប្រាក់​តាម​រយៈ​ ABA​ Mobile​។​ លោក​អ្នក​អាច​ស្គែ​ន​ QR​ ដើម្បី​ទូទាត់​បាន​ជាង​ 200​ហាង​ និង​ផ្សារ​ទំនើប​ទាំង​ពីរ​សាខា​របស់​ AEON​ MALL​ ។​ ABA​ QR​ នេះ​មាននៅ​លើ​ម៉ាស៊ីន​ទូទាត់​ POS​ និង​ QR​ ជើង​បញ្ឈរ​ (Static​ Stand)​ ដែល​នាំ​មក​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់​ការ​ទូទាត់​ប្រាក់​។​

​បន្ថែម​លើ​នេះ​ទៀត​ ធនាគារ​ ABA​ ក៏​បាន​ក្លាយជា​ដៃគូរ​យុទ្ធសាស្ដ្រ​របស់​ AEON​ MALL​ Sen Sok​ City​  ក្នុង​ការ​ផ្ដល់​ជូន​នូវ​ឧបករណ៍​ប្រមូល​សាច់ប្រាក់​ដែល​ទំនើប​ និង​សុវត្ថិភាព​តាម​រយៈ​មា​ស៊ី​ន​ស្វ័​យ​សេវា​ និង​បញ្ជរ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ AEON​ MALL​ នឹង​ប្រើប្រាស់​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ ធ្វើ​ជា​ឧបករណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពេញលេញ​។​

​លោក​ Madi​ Akmambet​ អភិបាល​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ភាព​ជា​ដៃគូ​លើ​ការ​ទូទាត់​ប្រាក់​បែប​អេ​ឡិ​ក​ត្រូ​និក​ និង​សេវា​ប្រមូល​សាច់ប្រាក់​។​ យើងខ្ញុំ​ជឿជាក់​ថា​ដំណោះស្រាយ​ដ៏​ទំនើប​ និង​ងាយស្រួល​របស់​ ABA​ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពា​ណិ​ជ្ច​ករ​ ក៏​ដូច​ជា​អតិថិជន​របស់​ AEON​ MALL​ រាប់​លាន​នាក់​។​ នេះ​គឺជា​ការ​បន្ដ​ការ​រួមចំណែក​របស់​ធនាគារ​ ABA​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​បន្ថែម​លើ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​”

លោក​ Tsuboya​ Masayuki​ អ​គ្គនាយក​ក្រុមហ៊ុន​ AEON​ MALL​ បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នេះ​ថា​ “​ជាបឋម​យើងខ្ញុំ​ សូម​សម្ដែង​នូវ​ការ​ពេញចិត្ត​ និង​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​ជាមួយ​ជាមួយ​ធនាគារ​ ABA​។​”​ យើងខ្ញុំ​ជឿជាក់​ថា​ អតិថិជន​របស់​យើង​នឹង​រីករាយ​ជាមួយនឹង​ការ​សហការ​លើ​ការ​ទូទាត់​ប្រាប់​បែប​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​ផ្សារ​ទំនើប​របស់​យើង​។​ ជា​ចុងបញ្ចប់​ AEON​ MALL​ មាន​បំណង​ផ្ដល់​នូវ​បរិយាកាស​រស់នៅ​បែប​កម្សាន្ដ​ជូន​អតិថិជន​ដូចនឹង​បេសកកម្ម​របស់​យើង​ “​បំពេញ​ជីវភាព​ប្រចាំ​ថ្ងៃ​ នៅ​កម្ពុជា​ ជាមួយនឹង​លទ្ធភាព​ថ្មី​”​ ។​

ធនាគារ​ ABA​ និង​ផ្សារ​ទំនើប​ អ៉ី​អន​ម៉​ល​ គឺជា​ស្លាក​សញ្ញា​ល្បីឈ្មោះ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​លើ​វិស័យ​ទីផ្សារ​របស់​ខ្លួន​។​ ដោយសារ​វឌ្ឍនភាព​ឌី​ជី​ថ​ល​ និង​វត្តមាន​ធនាគារ​ឌី​ជី​ថ​ល​ដែល​អាច​ប្រើប្រាស់​បាន​ ធនាគារ​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ទាំង​ជាតិ​ និង​អន្តរជាតិ​ ថា​ជា​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​។​ ដូច​គ្នា​នេះ​ដែរ​ ផ្សារ​ទំនើប​ អ៉ី​អន​ម៉​ល​​ បាន​ក្លាយជា​ស្លាក​សញ្ញា​ល្បីឈ្មោះ​សម្រាប់​ការ​ផ្ដល់​នូវ​បទ​ពិសោធន​ទិញ​អីវ៉ាន់​ដែល​ផ្ដោត​លើ​ទំនិញ​មានគុណ​ភាព​ខ្ពស់​ និង​សេវាកម្ម​ល្អ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ 2014​។​

សម្រាប់​ព័​ត៌​មាន​បន្ថែម​របស់​ ABA​ និង​ AEON​ MALL​ សូម​ទំនាក់ទំនង​មក​កាន់​ 023​ 988​ 100​ សម្រាប់​ AEON​ MALL​ ឬ​ 023​ 225​ 333​ សម្រាប់​ ABA​។​

អំពី​ AEON​ MALL
​អ៉ី​អន​ម៉​ល​ គឺជា​ក្រុមហ៊ុន​មួយ​ នៃអ៉ី​អន​គ្រុប​ជប៉ុន​ ដែល​កំពុង​ប្រតិបត្ដិការ​នៅ​ប្រទេស​កម្ពុជា​ មាន​ឯកទេស​ផ្នែក​អភិវឌ្ឍន៍​ និង​ ប្រតិបត្តិការ​ផ្សារ​ទំនើប​ ។​ ដោយ​មាន​ផ្សារ​ទំនើប​ទី​ 3​ គ្រោង​នឹង​បើក​ដំណើរការ​ នា​ចុងឆ្នាំ​ 2022​ រួម​នឹង​ការ​ពង្រីក​ទំហំ​ផ្សារ​ទំនើប​ទី​ 1​ ធ្វើ​អោយ​ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល​ នឹង​ក្លាយជា​ផ្សារ​ទំនើប​ធំ​ជាងគេ​បង្អស់​ ដែល​មាន​ផ្ទៃ​ហាង​សរុប​ លំដាប់​កំពូល​ទាំង​ 3​ នៅ​ប្រទេស​កម្ពុជា​ ហើយ​អាច​បំពេញតម្រូវការ​ និង​ជួយ​សម្រួល​ កម្រិតជីវភាព​ប្រចាំ​ថ្ងៃ​ របស់​អតិថិជន​ ជាមួយនឹង​បេសកកម្ម​ចំបង​គឺ​ “​បំពេញ​ជីវភាព​ប្រចាំ​ថ្ងៃ​ នៅ​កម្ពុជា​ ជាមួយនឹង​លទ្ធភាព​ថ្មី​”​ ។​​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​​៖​​ www.aeonmallcambodia.com
​អ៉ីអន​គ្រុប​ គឺជា​ក្រុមហ៊ុនមេ​របស់​អ៉ី​អន​ម៉​ល​ ហើយ​ជា​សាជីវកម្ម​ពាណិជ្ជកម្ម​លក់រាយ​ធំ​បំផុត​មួយ​ នៅ​លើ​ពិភពលោក​ដែល​មាន​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ចំនួន​ 179​ នៅ​ក្នុង​និង​ក្រៅប្រទេស​ជប៉ុន​។​ អ៉ី​អន​គ្រុប​មាន​ អាជីវកម្ម​ធំៗ​ ចំនួន​10 ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​តុល្យភាព​ក្រោម​រចនាសម្ព័ន្ធ​ក្រុមហ៊ុនមេ​សុទ្ធសាធ​។​ ក្រៅពី​សកម្មភាព​អាជីវកម្ម​ អ៉ី​អន​គ្រុប​ ចូលរួម​ក្នុង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ ក្នុង​គោលបំណង​លើកកម្ពស់​សកម្មភាព​សង្គម​ក្នុង​តំបន់​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ៖​ www.aeonmall.com