ធនាគារ ABA សូមប្រកាសពីការទូទាត់ ការប្រាក់ជាលើកទីបីជូនកម្មសិទ្ធិករសញ្ញាបណ្ណរបស់ខ្លួន
15/Feb/2021
ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ ABA) សូមជម្រាបជូនវិនិយោគិន និងសាធារណជនមេត្តាជ្រាបថា ការទូទាត់ការប្រាក់សរុបលើសញ្ញាបណ្ណសាជីវកម្មលើកទីបីរបស់ធនាគារ ABA នឹងត្រូវធ្វើការផ្ទេរជូនវិនិយោគិននៅថ្ងៃទី15 ខែកុម្ភៈ 2021 តាមរយៈភ្នាក់ងារទូទាត់សាច់ប្រាក់ ធនាគារអេស៊ីលីដា ភីអិលស៊ី។
ព័ត៌មានអំពីការទូទាត់ការប្រាក់ពេញ មានដូចខាងក្រោម៖
ចំនួនសរុបនៃកម្មសិទ្ធិករ | 68 |
ប្រភេទសញ្ញាបណ្ណ | សាជីវកម្ម |
ចំនួនបោះផ្សាយសញ្ញាបណ្ណ (ឯកតា) | 848,210 |
ការប្រាក់ត្រូវទទួលបាន (រៀល) | 3,280,943,830 |
ធនាគារ ABA បានបោះផ្សាយសញ្ញាបណ្ណសាជីវកម្មដែលមានតម្លៃ 84.821 ប៊ីលានរៀល (ជាង 21 លានដុល្លារ) ដែលមានតម្លៃ 100,000 រៀលក្នុងមួយសញ្ញាបណ្ណ និងមានកាលកំណត់បីឆ្នាំ។ អត្រាការប្រាក់គឺ 7.75% ក្នុងមួយឆ្នាំ ដោយទូទាត់ការប្រាក់រាល់ពាក់កណ្តាលឆ្នាំម្តង។ សញ្ញាបណ្ណមានសម្រាប់ទាំងវិនិយោគិនជាស្ថាប័ន ឬរូបវន្ត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ សញ្ញាបណ្ណ ABA ។