ធនាគារ ABA ប្រកាសអ្នកឈ្នះប្រូម៉ូសិន “ ឈ្នះ iPad Pro ពីកាត ABA Visa ថ្មី” លើកទីពីរ
09/Apr/2020
យើងខ្ញុំមានសេចក្ដីរីករាយ សូមប្រកាសឈ្មោះអតិថិជនមានសំណាងពីរនាក់ពីការចាប់ឆ្នោតលើកទីពីនៃប្រូម៉ូសិន “ឈ្នះ iPad Pro ពីកាត ABA Visa ថ្មី” ។ សូមអបអរសាទរដល់ ហេង គីមហ្វុង និងហែម ធីតា ដែលបានឈ្នះរង្វាន់ iPad Pro ថ្មីស្រឡាង តាមរយៈការទិញទំនិញដោយប្រើកាត ABA Visa ថ្មីរបស់ពួកគេ! អតិថិជនទាំងពីររូបនេះត្រូវបានជ្រើសរើសពីការចាប់ឆ្នោតក្នុងចំណោមអតិថិជនរាប់ពាន់ ដោយផ្អែកលើប្រតិបត្តិការត្រឹមត្រូវដែលបានធ្វើជាមួយកាត ABA Visa ថ្មីចាប់ពីថ្ងៃទី 31 ខែមករា ដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2020។
សូមអរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមក្នុងប្រម៉ូសិនលើកទីមួយ និងទីពីរនៃការផ្តល់រង្វាន់នេះ។ ប្រសិនបើអ្នកមិនទាន់បានឈ្នះនៅឡើយទេ កុំទាន់អស់សង្ឃឹម ព្រោះការចាប់រង្វាន់នៅសល់មួយលើកទៀត! សូមបន្តទូទាត់ដោយ ប្រើកាត ABA Visaរបស់អ្នក ដើម្បីមានឱកាសឈ្នះ ថេប្លេត iPad Pro ក្នុងក្តីសុបិនរបស់អ្នក។
សំរាប់លក្ខខណ្ឌពេញលេញសូមចូលទៅកាន់ ទំព័រប្រូម៉ូសិន។