ABA​ និង​ Korea​ Eximbank​ ចាប់ដៃគ្នា​ជំរុញ ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង

15/Mar/2019

ABA Eximbank KH 1ABA Eximbank KH 1
ABA Eximbank KH 3ABA Eximbank KH 3
ABA Eximbank KH 4ABA Eximbank KH 4
ABA Eximbank KH 7ABA Eximbank KH 7
ABA Eximbank KH 11ABA Eximbank KH 11
ABA Eximbank KH 10ABA Eximbank KH 10

14​ មីនា​ 2019,​ ភ្នំពេញ​,​ កម្ពុជា​៖​ ធនាគារ​ ABA​ និង​ ធនាគារ​ Export-Import​ Bank​ of​ Korea​ (Korea​ Eximbank)​ ដែល​ជា​ភ្នាក់ងារឥណទាន​សម្រាប់​ការ​នាំ​ចេញ​ជា​ផ្លូវការ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​គ្នា​រវាង​ធនាគារ​ទាំង​ពីរ​ ដើម្បី​ផ្តល់​កិច្ចធានា​លើ​មធ្យោបាយ​ទូទាត់​លិខិតឥណទាន​ទៅ​ដល់​អតិថិជន​របស់​ពួក​គេ​។​ ពិធី​ចុះហត្ថលេខា​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ ABA​ និង​ក្រោម​អធិបតីភាព​របស់​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ និង​លោក​ Sung-Soo​ Eun​ ដែល​ជា​ប្រធាន​ និង​ជា​នាយក​របស់​ធនាគារ​ Korea​ Eximbank​។​

​ក្នុង​ភាព​ជា​ដៃគូ​នេះ​ អតិថិជន​អាច​ដាក់​ពាក្យ​ស្នើ​លិខិតឥណទាន​ធនាគារ​ ABA​ ដែល​មានការ​ធានា​ពី​ Korea​ Eximbank​ ដើម្បី​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម​របស់​ពួក​គេ​ជាមួយនឹង​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។​ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ពង្រឹង​នូវ​ទំនុកចិត្ត​ ក៏​ដូច​ជា​ភាព​ជឿជាក់​រវាង​ពាណិជ្ជករ​កម្ពុជា​ និង​ពាណិជ្ជករ​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ជំនួញ​របស់​ពួក​គេ​ផង​ដែរ​។​ កិច្ចព្រមព្រៀង​នេះ​ផ្តល់​ជូន​លិខិតឥណទាន​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ 10​ លាន​ដុល្លារ​។​

​បញ្ចេញមតិ​នៅ​ក្នុង​ពិធី​នេះ​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​ “​កិច្ចសហការ​រវាង​ធនាគារ​ ABA​ និង​ Korea​ Eximbank​ ផ្តល់​នូវ​មធ្យោបាយ​យ៉ាង​ប្រសើរ​ក្នុង​ការ​ជំរុញ​សកម្មភាព​អាជីវកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ទី​មួយ​ វា​ជួយ​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​កម្ពុជា​ក្នុង​ការ​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​កូរ៉េ​ ហើយ​ពិសេស​បំផុត​គឺ​ផ្នែក​សុវត្ថិភាព​តែ​ម្តង​។​ ទី​ពីរ​ វា​ជួយ​យើង​ក្នុង​ការ​រក្សា​ និង​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ដែល​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​”

Korea​ Eximbank​ គឺជា​ស្ថាប័ន​ដ៏​ល្បី​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រប​សម្រួលការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​។​ សេវា​ចម្បងៗ​របស់​ធនាគារ​រួម​មាន​ ហិរញ្ញប្បទាន​សម្រាប់​ការ​នាំ​ចេញ​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ និង​កម្មវិធី​លិខិតធានា​របស់​ធនាគារ​។​ ធនាគារ​ក៏​ផ្តល់​ឥណទាន​សម្រាប់​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​ ឥណទាន​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ ឥណទាន​សម្រាប់​ការ​នាំ​ចូល​ និង​សេវាកម្ម​ផ្តល់​ព័ត៌មាន​ផ្សេងៗ​ផង​ដែរ​។​

“​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​ជា​ការ​ចុះហត្ថលេខា​ផ្តល់​មធ្យោបាយ​ឥណទាន​លើក​ទី​មួយ​រវាង​ Korea​ Eximbank​ និង​ស្ថាប័នហិរញ្ញវត្ថុ​កម្ពុជា​។​ កិច្ចព្រមព្រៀង​ផ្តល់​មធ្យោបាយ​ទូទាត់​លិខិតឥណទាន​នេះ​ បង្ហាញ​ពី​បុ​រេ​សកម្ម​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​អនាគត​ ដែល​យើង​នឹង​អាច​ដឹង​បាន​ពី​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Sung-Soo​ Eun​ ជា​ប្រធាន​ និង​ជា​នាយក​របស់​ធនាគារ​ Korea​ Eximbank​។​

​ចាប់ពី​ពេល​នេះ​ទៅ​ អតិថិជន​របស់​ធនាគារ​ ABA​ អាច​ដាក់​ស្នើ​សុំ​លិខិតឥណទាន​ដែល​មានការ​ធានា​ពី​ ធនាគារ​ Korea​ Eximbank​ បាន​យ៉ាង​ងាយស្រួល​នៅ​តាម​សាខា​ណាមួយ​របស់​ ABA​ ដែល​នៅ​ជិត​កន្លែង​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ​។​ ស្ថាប័នហិរញ្ញវត្ថុ​ទាំង​ពីរ​ក៏​សម្តែង​នូវ​គោលបំណង​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ផ្តល់​មធ្យោបាយ​ហិរញ្ញវត្ថុ​ដទៃៗ​ទៀត​ដល់​អតិថិជន​របស់​ពួក​គេ​នា​ពេល​អនាគត​ផង​ដែរ​។​