ទីតាំង​ ABA​ 24/7​ ពង្រីក​ដល់​តំបន់​ពោធិ៍​ចិន​តុង និងស្តា​ត​ចាស់​​ហើយ​!

17/Jan/2022

ABA 247 Pochentong - Selfbanking 1ABA 247 Pochentong - Selfbanking 1
ABA 247 Pochentong - Selfbanking 2ABA 247 Pochentong - Selfbanking 2
ABA 247 Pochentong - Selfbanking 3ABA 247 Pochentong - Selfbanking 3
ABA 247 Pochentong - Selfbanking 4ABA 247 Pochentong - Selfbanking 4
ABA 247 Pochentong - Selfbanking 5ABA 247 Pochentong - Selfbanking 5

​ធនាគារ​ ABA​ បន្ត​ពង្រីក​បណ្តាញ​ស្វ័​យ​សេវា​ 24/7​ ដោយ​បន្ថែម​ទីតាំង​ ២​ ថ្មី​ទៀត​នៅ​តំបន់​ពោធិ៍​ចិន​តុង និងស្តា​ត​ចាស់​ ក្នុង​រាជធានី​ភ្នំពេញ​។​

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​បម្រើសេវា​គ្រប់ពេលវេលា​ ហើយ​អតិថិជន​អាច​ធ្វើការ​ដាក់​/​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​ដោយ​ឥត​គិតថ្លៃ​។​

​ទីតាំងពោធិ៍​ចិន​តុង និងស្តា​ត​ចាស់​ ក៏​ដាក់​ដំណើរការ​ផង​ដែរ​នូវ​សេវា​បើក​កាត​ តាម​រយៈ​ម៉ាស៊ីន​កាត​ស្វ័​យ​សេវា​។​ ជា​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ​មួយទៀត​នៅ​កម្ពុជា​ដែល​ណែនាំ​ដោយ​ ABA​ ម៉ាស៊ីន​កាត​នេះ​ អនុញ្ញាត​ឱ្យ​អតិថិជន​ជ្រើសរើស​រវាង​កាត​ឥណ​ពន្ធ​ Classic/Standard​ ឬ​ កាត​ CSS​ ហើយ​អាច​បើក​ភ្លាមៗ​នៅ​ទីតាំង​ផ្ទាល់​ ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

ទីតាំង​ ABA​ 24/7​ ពោធិ៍​ចិន​តុង​ ស្ថិត​នៅ​លើ​ផ្លូវ​ 2005​ មហាវិថី​ សហព័ន្ធ​រុ​ស្ស៊ី​ និង​នៅ​ក្បែរ​សាខា​ ABA​ ទឹកថ្លា​ និង​ សាខា​ចោម​ចៅ​។​ ទីតាំង​ ABA​ 24/7​ ស្តា​ត​ចាស់​ ស្ថិត​នៅ​រង្វង់​មូល​សួនច្បារ​ស្តា​ត​ចាស់​ ចម្ងាយ​ប្រមាណ​ ១០០ ​ម៉ែត្រ​ពី​ សាខា​ ABA​ ស្តា​ត​ចាស់​។​ អតិថិជន​របស់​សាខា​ទាំងនេះ​ កាន់តែ​ចំណេញ​ពេលវេលា​ ក្នុង​ការ​ចូល​ប្រើ​សេវា​ធនាគារ​នៅ​ទីតាំង​ ABA​ 24/7​ ថ្មី​ ដែល​មាន​ចំណត​ធំ​ទូលាយ​ និង​ មាន​សន្តិសុខ​ប្រចាំការ​ 24/7​ ។​

សូម​អញ្ជើញ​មក​កាន់​ទីតាំង​ ABA​ 24/7​ ថ្មី​ ហើយ​ទទួលយក​បទ​ពិសោធ​ស្វ័​យ​សេវា​ធនាគារ​ដ៏​ទំនើប​ នៅ​អាសយដ្ឋាន​ខាងក្រោម​៖​

  • ABA​ 24/7​ ពោធិ៍​ចិន​តុង​ -​ អគារ​លេខ​10​ &​ 11​ មហាវិថី​ សហព័ន្ធ​រុ​ស្ស៊ី​ កែង​ផ្លូវ​ 2005​ ភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​ទី​1​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ដោយ​ចុច​លើ​ ផែនទី​នេះ​។​
  • ABA​ 24/7​ ស្តា​ត​ចាស់​ -​ អគារ​លេខ​ A01​ ផ្លូវ​ 93​ ភូមិ​ 19​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ដោយ​ចុច​លើ​ ផែនទី​នេះ​។​

​សូម​បន្ត​តាមដាន​ទីតាំង​ស្វ័​យ​សេវា​ ដែល​នឹង​បើក​បន្ថែម​ក្នុង​ពេល​ឆាប់ៗ​នេះ​!​ សម្រាប់​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ស្វែងរក​នៅ​លើ​ទំព័រ ABA​ 24/7 ។

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!