ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​ដំណើរការ ​ក្នុង​តំបន់​ផ្សារ​ដើម​គហើយ​!

26/Oct/2021

Phsar​ Derm​ Kor​ area 1Phsar​ Derm​ Kor​ area 1
Phsar​ Derm​ Kor​ area 2Phsar​ Derm​ Kor​ area 2
Phsar​ Derm​ Kor​ area 3Phsar​ Derm​ Kor​ area 3
Phsar​ Derm​ Kor​ area 4Phsar​ Derm​ Kor​ area 4

ធនាគារ​ ABA​ បន្ដ​ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ ជា​បន្ដបន្ទាប់​ និង​សូម​ប្រកាស​បើក​ដំណើរការ​ទីតាំង​ស្វ័​យ​សេវា​ថ្មី​មួយទៀត​ក្នុង​តំបន់​ផ្សារ​ដើម​គ។​

ស្ថិត​នៅ​ផ្លូវ​ប្រសព្វ​រវាង​ មហាវិថី​ព្រះ​មុនី​រ៉េ​ត​ និង​មហា​វី​ថី​ម៉ៅ​សេ​ទុង​ ទីតាំង​នេះ​ផ្ដល់​ភាព​ងាយស្រួល​មួយទៀត​បន្ថែម​លើ​សេវា​ស្វ័​យ​ធនាគារ​ដែល​មាន​ទីតាំង​ក្បែរ​គ្នា​នឹង​សាខា​សម្ដេច​មុនី​រ៉េ​ត​ សាខា​អូរ​បែក​ក្អម​ និង​សាខា​ស្ទឹង​មាន​ជ័យ​។​ អតិថិជន​ដែល​រស់នៅ​ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​សាខា​ទាំងនេះ​អាច​រីករាយ​ជាមួយនឹង​បទ​ពិសោធ​សេវា​ធនាគារ​ងាយស្រួល​ជាង​មុន​ដោយ​ពុំ​ចាំបាច់​អញ្ជើញ​ទៅ​សាខា​ធនាគារ​ទៀត​ឡើយ​ ថែម​ទាំង​មាន​ចំណត​ធំ​ទូលាយ​ និង​សន្ដិសុខ​យាម​ការ​ 24/7​។​

ទីតាំង​ស្វ័​យ​សេវា​ 24/7​ អាច​ចូល​ធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា​ ហើយ​អតិថិជន​អាច​ដាក់​ ឬ​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ពី​ធនាគារ​នានា​ដោយ​ឥត​គិតថ្លៃ​។​​

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ នៅ​តំបន់​ផ្សារ​ដើម​គ​នេះ​ស្ថិត​នៅ​អគារ​លេខ​ 103E0​ &​ 103E1​ ផ្លូវ​ 245​ កែង​ផ្លូវ​ 217​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ ស្វែងរក​ទីតាំង​ ចុច​ លើ​ផែនទី​នេះ​។​

សម្រាប់​ព័​ត៌​មាន​ផ្សេងៗ​ទាក់ទង​នឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ស្វែងរក​នៅ​លើ ទំព័រ​ ABA​ 24/7​។

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!