​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​តំបន់​បឹង​ត្របែក​

27/Jan/2022

aba 24 7 boeung trobek 1 khaba 24 7 boeung trobek 1 kh
aba 24 7 boeung trobek 2 khaba 24 7 boeung trobek 2 kh
aba 24 7 boeung trobek 3 khaba 24 7 boeung trobek 3 kh

​ធនាគារ​ ABA​ មាន​សេចក្ដី​រីករាយ​ សូម​ប្រកាស​បើក​ដំណើរការ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ថ្មី​ នៅ​តំបន់​បឹង​ត្របែក​ រាជធានី​ភ្នំពេញ​។​

អតិថិជន​កំពុង​រស់នៅ​ និង​ប្រកបការងារ​នៅ​ទីតាំង​នេះ​ គ្រាន់តែ​ដើរ​ចូល​ អាច​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​ ដូច​ជា​ ដាក់​ប្រាក់​/​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​ គ្រប់ពេលវេលា​ ដោយ​ឥត​គិតថ្លៃ​។​

ទីតាំង​ស្វ័​យ​សេវា​នេះ​ ក៏​បំពាក់​ផង​ដែរ​នូវ​ម៉ាស៊ីន​កាត​ ដែល​អ្នក​អាច​បើក​កាត​ឥណ​ពន្ធ​ក្នុងស្រុក​ និង​កាត​ឥណ​ពន្ធ​អន្តរជាតិ​ បាន​ដោយ​ខ្លួនឯង​។​ ដំណើរការ​បើក​ ប្រើ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ហើយ​កាត​ ABA​ នេះ​ បើក​បាន​ដោយ​ឥត​គិតថ្លៃ​។​

ដោយ​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​ (93)​ កែង​ផ្លូវ​ 484​ ទល់មុខ​ DKSH​ ទីតាំង​ថ្មី​នេះ​បន្ថែម​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត​ដល់​ផ្នែក​ស្វ័​យ​សេវា​ប្រចាំ​សាខា​ម៉ៅ​សេ​ទុង​ និង​សាខា​ផ្សារ​ដើម​ថ្កូវ​។​ ស្វែងរក​ ទីតាំង​នៅ​ទី​នេះ​​។​

​សូម​បន្ដ​តាមដាន​ទីតាំង​ស្វ័​យ​សេវា​ដែល​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​មក​លេខ​ 023​ 225​ 333​ ឬ​ចូល​ទៅ​កាន់​ទំព័រ ABA​ 24/7​។​