​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​ចំការ​ដូង​

21/Sep/2021

Chamkar​ Dong​ area 1Chamkar​ Dong​ area 1
Chamkar​ Dong​ area 2Chamkar​ Dong​ area 2
Chamkar​ Dong​ area 3Chamkar​ Dong​ area 3
Chamkar​ Dong​ area 4Chamkar​ Dong​ area 4

ធនាគារ​ ABA​ បន្ត​ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​ 24/7​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​បន្ថែម​ដល់​អតិថិជន​ ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ហើយ​ថ្ងៃនេះ​ យើងខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ សូម​ប្រកាស​បើក​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ នៅ​តំបន់​ចំការ​ដូង​នៃ​រាជធានី​ភ្នំពេញ​។​

ដោយ​បាន​ដាក់​ជា​យុទ្ធសាស្ត្រ​នៅ​តាម​បណ្តោ​យ​ដងផ្លូវ​ដ៏​មមាញឹក​ ដែល​ស្ថិត​នៅ​ចន្លោះ​អតីត​ស្ពានដែក​ចំការ​ដូង​ និង​សាលា​ចំការ​ដូង​ (​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​)​ ទីតាំង​ថ្មី​នេះ​ នឹង​ជួយ​សម្រួល​បន្ថែម​ ដល់​ផ្នែក​ស្វ័​យ​សេវា​ប្រចាំ​សាខា​ស្ទឹង​មាន​ជ័យ​ និង​ សាខា​ចំការ​ដូង​។​

ឥឡូវនេះ​ អតិថិជន​ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​នៅ​តំបន់​ខាងលើ​ អាច​ដាក់​ប្រាក់​/​ដក​ប្រាក់​ និង​ ដាក់​មូល​ប្ប​ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​បាន​ 24​ ម៉ោង​ លើ​ 24​ ម៉ោង​ ដោយ​ឥត​គិតថ្លៃ​។​ ទីតាំង​នេះ​ នឹង​ជួយ​សម្រួល​ដល់​អតិថិជន​បាន​យ៉ាងច្រើន​ ដោយ​ពួក​គាត់​មិន​ចាំបាច់​ចំណាយពេល​ទៅ​សាខា​ ឬ​ រង់ចាំ​តាម​លេខ​រៀង​ ដើម្បី​ប្រើប្រាស់​សេវា​ធនាគារ​ទៀត​នោះ​ឡើយ​។​ ABA​ 24/7​ ចំការ​ដូង​ មាន​ចំណត​ធំ​ទូលាយ​ និង​សន្តិសុខ​ប្រចាំការ​គ្រប់ពេលវេលា​ ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​អតិថិជន​។​

ABA​ 24/7​ ទី​ 11​ របស់​យើង​ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ 217​ ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ទីតាំងផែនទី

​សម្រាប់​សំណួរ​ពាក់ព័ន្ធ​ នឹង​ ABA​ 24/7​ សូម​ទាក់ទង​មក​ 023​ 225​ 333​ ឬ​អាច​ចូល​ទៅ​កាន់ ​ទំព័រ​ ABA​ 24/7

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​