​ទីតាំង ABA 24/7 បើកដំណើរការនៅតំបន់ពេទ្យលោកសង្ឃ

18/Dec/2020

ABA 247 Pet Lok Sang 1ABA 247 Pet Lok Sang 1
ABA 247 Pet Lok Sang 2ABA 247 Pet Lok Sang 2
ABA 247 Pet Lok Sang 3ABA 247 Pet Lok Sang 3

ធនាគារ ABA ធ្វើការពង្រីកបណ្តាញទីតាំងស្វ័យសេវា ABA 24/7 របស់ខ្លួន ដោយបន្ថែមទីតាំងថ្មីមួយទៀតនៅជិតមន្ទីរពេទ្យលោកសង្ឃ ក្នុងរាជធានីភ្នំពេញ។

ដោយស្ថិតនៅចំណុចស្ដុប ផ្លូវ 271 និងផ្លូវ 182 ដែលជាតំបន់ដ៏មមាញឹករាជធានីភ្នំពេញ ទីតាំងបន្ថែមថ្មី ABA 24/7 ជួយគាំទ្រយ៉ាងប្រសើរដល់ស្វ័យសេវាធនាគារ ABA ប្រចាំសាខាសន្ធរមុខ និងសាខាទឹកថ្លា ដែលស្ថិតនៅជិតៗនោះ។ អតិថិជនសាខាទាំងពីរនេះអាចចំណេញពេលវេលា ដោយប្រើប្រាស់ទីតាំង ABA 24/7 ថ្មីនេះ ដែលមានចំណតឥតគិតថ្លៃ និងមានសន្តិសុខប្រចាំការគ្រប់ពេលវេលាទៀតផង។

ABA 24/7 ជាសមាសភាពស្នូលមួយរបស់ធនាគារ មានផ្តល់សេវាធនាគារទូលំទូលាយ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍ ដែលជួយដល់អតិថិជនក្នុងការដាក់ និងដកប្រាក់ដោយមិនចាំបាច់រង់ចាំនៅសាខាធនាគារទៀតឡើយ។

ABA 24/7 ក៏មានសេវាដាក់មូលប្បទានបត្រតាមម៉ាស៊ីនស្វ័យសេវាផងដែរ។

ម៉ាស៊ីនដាក់មូលប្បទានបត្រនេះទទួលមូលប្បទានបត្ររបស់ធនាគារ ABA ព្រមទាំងមូលប្បទានបត្រពីធនាគារក្នុងស្រុកផ្សេងៗទៀត។ សម្រាប់ចម្ងល់ណាមួយអំពីទីតាំងស្វ័យសេវា ABA 24/7 សូមទាក់ទងមកទូរស័ព្ទលេខ 023 225 333។ ព័ត៌មានបន្ថែមអំពី ABA 24/7 មាន​​ត្រង់នេះ​​។​

សូមស្វាគមន៍មកកាន់ទីតាំងស្វ័យសេវា ABA 24/7 បើកថ្មីសន្លាង នៅតំបន់ពេទ្យលោកសង្ឃ!