ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​តំបន់​កួរស្រូវ​ និង​កំ​បូល​ រាជធានី​ភ្នំពេញ​

21/Sep/2022

ABA 24/7 Kour Srov and Kambol-KHABA 24/7 Kour Srov and Kambol-KH
ABA 24/7 - Kam bol-1ABA 24/7 - Kam bol-1
ABA 24/7 Kour Srov and Kambol-KH2ABA 24/7 Kour Srov and Kambol-KH2
ABA 24/7 Kour Srov and Kambol-KH3ABA 24/7 Kour Srov and Kambol-KH3
ABA 24/7 Kour Srov and Kambol-KH4ABA 24/7 Kour Srov and Kambol-KH4

ABA​ ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​ជូន​អតិថិជន​កាន់តែ​ច្រើន​ ដោយ​បន្ថែម​ទីតាំង​ ABA​ 24/7​ ថ្មី​ពីរ​ទៀត​នៅ​តំបន់​កួរស្រូវ​ និង​កំ​បូល​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​សម្រួល​ដល់​បទ​ពិសោធ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ ជាមួយ​សេវា​ដ៏​ទំនើប​។​ ​

នៅ​ទីតាំង​ ABA​ 24/7​ អតិថិជន​អាច​ប្រើប្រាស់​បាន​គ្រប់ពេល​ និង​ដោយ​ឥត​គិតថ្លៃ​ សម្រាប់​តម្រូវការ​ ដាក់​/​ដក​ប្រាក់​ បើក​កាត​តាម​ ម៉ាស៊ីន​បើក​កាត​ ដាក់​មូល​ប្ប​ទា​នប​ត្រ​ចេញ​ដោយ​ធនាគារ​នានា​ ដែល​ធ្វើ​ឲ្យ​អតិថិជន​ចំណេញ​ពេលវេលា​ច្រើន​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​ជាមួយ​ចំណត​សមរម្យ​ និង​សន្ដិសុខ​ប្រចាំការ​ 24/7​។​ ​

ទីតាំង​ស្វ័​យ​សេវា​កួរស្រូវ​ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​កួរស្រូវ​ ផ្លូវ​លេខ​217​ ភូមិ​កណ្តាល​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​នៅ​ក្បែរ​ ABA​ សាខា​តា​ខ្មៅ​។​ ស្វែងរក​ទីតាំង​ ទី​នេះ​។​ ​

ទីតាំង​ ABA​ 24/7​ កំ​បូល​ ស្ថិត​នៅផ្ទះ​លេខ​174​ ផ្លូវជាតិ​លេខ​4​ ភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ និង​នៅ​ក្បែរ​ ABA​ សាខា​ចោម​ចៅ​ និង​ ABA​ សាខា​អង្គស្នួល​។​ ស្វែងរក​ទីតាំង​ ទី​នេះ​។​ ​

អតិថិជន​នៅ​តំបន់​ទាំង​ពីរ​នេះ​ អាច​ប្រើ​សេវា​ធនាគារ​កាន់តែ​ងាយស្រួល​ ពេញ​ដោយ​ភាព​បន់​បែន​ជាង​មុន​ គ្រប់ពេលវេលា​ ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​សាខា​រង់ចាំ​តាម​លេខ​រៀង​ទៀត​ឡើយ​។

​សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ទាក់ទង​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​កាន់​ webpage​ ABA​ 24/7​។​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!