ទីតាំងស្វ័យសេវា ABA 24/7 បើកនៅតំបន់ឈូកមាស និងផ្សារដេប៉ូ
26/Jan/2022
ធនាគារ ABA បន្ដពង្រីកបណ្ដាញរបស់ខ្លួន ដោយបន្ថែមទីតាំងស្វ័យសេវា ABA 24/7 នៅតំបន់ ឈូកមាស និងផ្សារដេប៉ូរាជធានីភ្នំពេញ។
នៅទីតាំង ABA 24/7 អតិថិជនអាចដាក់ប្រាក់/ដកប្រាក់ បើកកាតប្លាស្ទិកតាមរយៈមាស៊ីនកាត ដាក់មូលប្បទានបត្រដែលចេញដោយធនាគារនានាក្នុងប្រទេសកម្ពុជា គ្រប់ពេលវេលា និងឥតគិតថ្លៃ។ ទីតាំងស្វ័យសេវា ABA 24/7 នីមួយៗ បំពាក់ដោយសន្ដិសុខប្រចាំការ និងចំណតសមរម្យសម្រាប់ អតិថិជន។
ទីតាំង ABA 24/7 ឈូកមាស ស្ថិតលើផ្លូវ 2011 ជិតផ្សារឡាក់គីឈូកមាស ហើយមានទីតាំងក្បែរនឹង ABA សាខាចោមចៅ និងសាខាទឹកថ្លា។ ស្វែងរក ទីតាំងនៅទីនេះ។
ABA 24/7 ផ្សារដេប៉ូ ស្ថិតនៅផ្លូវ 182 កែង 215 ទល់មុខផ្សារដេប៉ូ ក្បែរសាខា ABA បុរីកីឡា, សន្ធរម៉ុក និងមុនីរ៉េត។ ស្វែងរក ទីតាំងនៅទីនេះ។
អតិថិជននៅតំបន់មមាញឹកទាំងពីរនេះ អាចចូលប្រើសេវាធនាគារកាន់តែបត់បែនជាងមុន គ្រប់ពេល វេលា ដោយមិនបាច់ទៅសាខា។
សូមបន្ដតាមដានទីតាំងស្វ័យសេវាដែលនឹងបើកក្នុងពេលឆាប់ៗនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី បណ្ដាញស្វ័យសេវាធនាគារ សូមទំនាក់ទំនងមកលេខ 023 225 333 ឬ ចូលទៅកាន់ ទំព័រ ABA 24/7!