ទីតាំងស្វ័យសេវា ABA 24/7 បានពង្រីកបន្ថែមដល់ខេត្តនានាហើយ!
24/Apr/2023
បណ្តាញទីតាំងស្វ័យសេវា 24/7 របស់ ABA បានពង្រីកបន្ថែមថ្មីចំនួន 2 នៅខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ដើម្បីបម្រើសេវាកម្មធនាគារទំនើប និងសុវត្ថិភាពដល់អតិថិជននៅក្នុងតំបន់នានា។ ទីតាំងបន្ថែមថ្មីនេះ មាននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងភូមិត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។
នៅទីតាំងស្វ័យសេវា 24/7 នេះ អតិថិជនអាច ដាក់/ដកប្រាក់ ពីគណនី ABA ណាមួយ បើកកាតប្លាសស្ទិកក្នុងស្រុក និងអន្តជាតិតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលអតិថិជនមិនចាំបាច់រង់ជួរនៅសាខាធនាគារឡើយ។ សេវាកម្មនៅទីតាំងស្វ័យសេវា 24/7 ទាំងអស់ គឺមិនត្រូវបានគិតកំរៃទេ។
ការធ្វើប្រតិបត្តិការនៅទីតាំងស្វ័យសេវា អាចជួយសន្សំពេលវេលាអតិថិជន ដោយអាចប្រើប្រាស់សេវាធនាគារបានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ជាមួយចំណតសមរម្យ និងសន្ដិសុខប្រចាំការ 24/7 សូមអញ្ជើញមកកាន់ទីតាំង ABA 24/7 ថ្មី ហើយទទួលយកបទពិសោធស្វ័យសេវាធនាគារដ៏ទំនើប នៅអាស័យដ្ឋានខាងក្រោម៖
- ABA 24/7 ស្ទឹងហាវ - ទីតាំងស្ថិតនៅ ភូមិ 4 ឃុំទំនប់រលក សង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។
- ABA 24/7 ត្រពាំងក្រឡឹង - ទីតាំងស្ថិតលើ ផ្លូវជាតិលេខ 4 ភូមិតាំងស្រឡៅ (ផ្សារត្រពាំងក្រឡឹង) ឃុំតាំងស្យា (គីរីវ៉ន) សង្កាត់ភូមិស្រួច ខេត្តកំពង់ស្ពឺ។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7 ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!