ទីតាំងស្វ័យសេវា ABA 24/7 ឥឡូវនេះមាននៅខេត្តសៀមរាបហើយ!
13/Apr/2023
ធនាគារ ABA ចាប់ផ្តើមឆ្នាំថ្មី ដោយការពង្រីកទីតាំងស្វ័យសេវា 24/7 ថ្មីចំនួន 3 នៅក្នុងខេត្តសៀមរាប ដើម្បីនាំមកនូវសេវាធនាគារទំនើប និងងាយស្រួលដល់អតិថិជន។
ឥឡូវនេះ អតិថិជនរបស់សាខាអាចសន្សំពេលវេលាដោយធ្វើប្រតិបត្តិការដោយខ្លួនឯងបាន និងអាចប្រើប្រាស់សេវាធនាគារបានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ នៅទីតាំងស្វ័យសេវានេះ អតិថិជនអាច ដាក់/ដកប្រាក់ បើកកាតតាម ម៉ាស៊ីនបើកកាត ដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលធ្វើឲ្យអតិថិជនចំណេញពេលវេលាច្រើន ដោយមិនចាំបាច់រង់ចាំជួរនៅសាខាធនាគារឡើយ។
សូមអញ្ជើញមកកាន់ទីតាំង ABA 24/7 ថ្មី ហើយទទួលយកបទពិសោធស្វ័យសេវាធនាគារដ៏ទំនើប នៅអាស័យដ្ឋានខាងក្រោម៖
- ABA 24/7 ផាប់ស្រ្ទីត - ផ្លូវ 11 កែងផ្លូវ 7 ភូមិមណ្ឌល 1 សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។
- ABA 24/7 ផ្សារកណ្តាល - អគារលេខ អា១ &អា២ មហាវិថី ស៊ីវុត្ថា កែងផ្លូវ ព្រះសង្ឃរាជទេពវង្យ ភូមិមណ្ឌល 1 សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។
- ABA 24/7 ស្ដុបកោះកេរ្ដិ៍ - ផ្លូវជាតិលេខ 6 កែងផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7 ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!