ទីតាំង ABA 24/7 បើកដំណើរការនៅ ចាក់អង្រែក្រោមហើយ
30/Dec/2020
ធនាគារ ABA ធ្វើការពង្រីកបណ្តាញទីតាំងស្វ័យសេវា ABA 24/7 របស់ខ្លួន ដោយបន្ថែមទីតាំងថ្មីនៅតំបន់ចាក់អង្រែក្រោមក្នុងរាជធានីភ្នំពេញ។
ដោយស្ថិតនៅផ្សារទំនើប WB Arena នៅតាមបណ្តោយផ្លូវជាតិលេខ 2 ទីតាំងបន្ថែមថ្មី ABA 24/7 ជួយគាំទ្រយ៉ាងប្រសើរដល់ស្វ័យសេវាធនាគារ ABA ប្រចាំសាខាច្បាអំពៅ និងសាខាតាខ្មៅ ដែលស្ថិតនៅជិតៗនោះ។ ទីតាំង ABA 24/7 ថ្មីនេះមានចំណតឥតគិតថ្លៃ និងមានសន្តិសុខប្រចាំការគ្រប់ពេលវេលាទៀតផង។
ទីតាំងពិតប្រាកដរបស់ ABA 24/7 មាននៅទីនេះ https://bit.ly/3rCzfDP
ABA 24/7 ជាសមាសភាពស្នូលមួយរបស់ធនាគារ មានផ្តល់សេវាធនាគារទូលំទូលាយ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្តាហ៍ ដែលជួយដល់អតិថិជនក្នុងការដាក់ និងដកប្រាក់ដោយមិនចាំបាច់រង់ចាំនៅសាខាធនាគារទៀតឡើយ។ ABA 24/7 ក៏មានសេវាដាក់មូលប្បទានបត្រតាមម៉ាស៊ីនស្វ័យសេវាផងដែរ។ម៉ាស៊ីនដាក់មូលប្បទានបត្រនេះទទួលមូលប្បទានបត្ររបស់ធនាគារ ABA ព្រមទាំងមូលប្បទានបត្រពីធនាគារក្នុងស្រុកផ្សេងៗទៀត។
សម្រាប់ចម្ងល់ណាមួយអំពីទីតាំងស្វ័យសេវា ABA 24/7 សូមទាក់ទងមកទូរស័ព្ទលេខ 023 225 333។ ព័ត៌មានបន្ថែមអំពី ABA 24/7 មាននៅត្រង់នេះ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!







