ទីតាំងស្វ័យសេវា ABA 24/7 បើកនៅជិត វត្តមហាមន្ត្រី
12/Apr/2022
ធនាគារ ABA មានសេចក្តីសោមនស្សរីករាយ សូមប្រកាសបើកដំណើរការទីតាំង ABA 24/7 នៅជិតវត្តមហាមន្ត្រីក្នុងរាជធានីភ្នំពេញ។ នេះគឺជាការបន្តយុទ្ធសាស្ត្ររបស់ធនាគារ ក្នុងការពង្រីកបណ្ដាញរូបវន្តរបស់ខ្លួនតាមរយៈទីតាំងស្វ័យសេវា ABA 24/7 ដើម្បីនាំមកនូវស្វ័យសេវាធនាគារដ៏ទំនើប និងងាយស្រួលឲ្យខិតកាន់តែជិតអតិថិជន។
ទីតាំង ABA 24/7 អាចចូលប្រើបានគ្រប់ពេលវេលា ដោយអតិថិជនគ្រាន់តែដើរចូល អាចធ្វើការដាក់ និងដកប្រាក់ ដាក់មូលប្បទានបត្រធនាគារនានានៅក្នុងប្រទេសដោយមិនគិតថ្លៃ។
ទីតាំង ABA 24/7 នៅវត្តមហាមន្ត្រី ស្ថិតនៅលើចំណុចកែង រវាងផ្លូវ លេខ163 និងមហាវិថីព្រះសីហនុ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក ហើយសាខាជិតនោះគឺ ABA សម្តេចមុនីរ៉េត។ ឥឡូវនេះ អតិថិជននៅសាខាអាចចំណេញពេលវេលាច្រើន ដោយធ្វើប្រតិបត្តិការស្វ័យសេវានៅទីតាំងថ្មី ដែលមានកន្លែងចតរថយន្តដោយឥតគិតថ្លៃ និងសន្តិសុខប្រចាំការពេញម៉ោង។ អតិថិជនអាចស្វែងរកទីតាំងនៅ ទីនេះ។
សូមរង់ចាំតាមដានព័ត៌មាន អំពីទីតាំងស្វ័យសេវាថ្មីៗបន្ថែមទៀតដែលនឹងបើកដំណើរការនៅជិតតំបន់របស់អ្នក។ សម្រាប់ចម្ងល់ណាមួយអំពីទីតាំងស្វ័យសេវា ABA 24/7 សូមទាក់ទងមកទូរស័ព្ទលេខ 023 225 333 ឬចូលទៅកាន់គេហទំព័រ ABA 24/7!







