ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​តំបន់​ចំការមន​

03/Aug/2022

ABA 24/7 Chamkarmon ThnABA 24/7 Chamkarmon Thn
ABA 24/7 Chamkarmon dtABA 24/7 Chamkarmon dt
ABA 24/7 Chamkarmon dt2ABA 24/7 Chamkarmon dt2
ABA 24/7 Chamkarmon dt4ABA 24/7 Chamkarmon dt4
ABA 24/7 Chamkarmon dt5ABA 24/7 Chamkarmon dt5

ABA​ បន្ដ​ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​របស់​ខ្លួន​ ដោយ​បន្ថែម​ទីតាំង​មួយ​ថ្មី​ទៀត​នៅ​តំបន់​ចំការមន​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​នាំ​យក​ស្វ័​យ​សេវា​ធនាគារ​ដ៏​ទំនើប​ និង​ងាយស្រួល​ជូន​អតិថិ​ជ​។​ ​

នៅ​ទីតាំង​ ABA​ 24/7​ ចំការមន​ អតិថិជន​កាន់តែ​ចំណេញ​ពេលវេលា​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​ ដែល​មាន​ចំណត​សមរម្យ​សម្រាប់​អតិថិជន​ និង​មាន​សន្ដិសុខ​ប្រចាំការ​គ្រប់ពេលវេលា​។​

ABA​ 24/7​ ចំការមន​ ស្ថិត​លើ​អគារ​ #T1​ មហាវិថី​ព្រះ​នរោត្តម​ កែង​មហាវិថី​សម្តេច​សុធារស​ ក្រុម​50​ ភូមិ​9​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​នៅ​ក្បែរ​ ABA​ សាខា​ម៉ៅ​សេ​ទុង​ និង​ ABA​ សាខា​សុធារស​។​ ស្វែងរក​ទីតាំង​ ទី​នេះ​។

​អតិ​ថ​ជន​នៅ​តំបន់​នេះ​ អាច​ធ្វើការ​ដាក់​/​ដក​ប្រាក់​ បើក​កាត​តាម​ម៉ាស៊ីន​បើក​កាត​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​ដោយ​ឥត​គិតថ្លៃ​ ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​សាខា​ដែល​ត្រូវ​រង់ចាំ​តាម​លេខ​រៀង​នោះ​ទេ​។​ ​

សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ទាក់ទង​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​កាន់​ webpage​ ABA​ 24/7​។​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!