ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​តំបន់​ច្បារ​អំពៅ​ ក្នុង​រាជធានី​ភ្នំពេញ​

21/Jul/2022

ABA 24/7 Beung Snor KH 1ABA 24/7 Beung Snor KH 1
ABA 24/7 Beung Snor KH 2ABA 24/7 Beung Snor KH 2
ABA 24/7 Beung Snor KH 3ABA 24/7 Beung Snor KH 3
ABA 24/7 Beung Snor KH4ABA 24/7 Beung Snor KH4

ធនាគារ​ ABA​ ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​ 24/7​ របស់​ខ្លួន​ ដោយ​បន្ថែម​ទីតាំង​មួយ​ថ្មី​ទៀត​នៅ​តំបន់​ច្បារ​អំពៅ​ ដើម្បី​នាំ​យក​ស្វ័​យ​សេវា​ធនាគារ​ដ៏​ទំនើប​ និង​ងាយស្រួល​ឲ្យ​ខិត​កាន់តែ​ជិត​អតិថិជន​។​

ABA​ 24/7​ បឹង​ស្នោ​ ស្ថិត​លើ​ផ្លូវជាតិ​លេខ​ 1​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ និង​មាន​ចម្ងាយ​ប្រហែល​ 100​ ម៉ែត្រ​ ពី​ខ្លោងទ្វារ​បុរី​ប៉េង​ហួត​បឹង​ស្នោ​។​ ឥឡូវ​ អតិថិជន​នៅ​តំបន់​នេះ​ កាន់តែ​ចំណេញ​ពេលវេលា​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​នៅ​ទីតាំង​ ABA​ 24/7​ ថ្មី​ ដែល​មាន​ចំណត​សមរម្យ​សម្រាប់​អតិថិជន​ និង​មាន​សន្ដិសុខ​ប្រចាំការ​គ្រប់ពេលវេលា​។​ ស្វែងរក​ទីតាំង​ថ្មី​ ទី​នេះ​។

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​បម្រើសេវា​គ្រប់ពេលវេលា​ ហើយ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ភ្លាមៗ​ ដូច​ជា​ដាក់​/​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​ រួម​ទាំង​បើក​កាត​ប្លា​ស្ទិ​ក​ថ្មី​តាម​ម៉ាស៊ីន​បើក​កាត​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​ផង​ ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​សាខា​។​ ​

សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​មក​លេខ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ ចូល​ទៅ​កាន់​ webpage​ ABA​ 24/7​។​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!