​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​រង្វង់​មូល​តា​ដំបងគ្រញូង​បាត់ដំបង​

30/Jun/2022

ABA 24/7 dambang kranhoungABA 24/7 dambang kranhoung
aba 24/7 dambang kranhoung1aba 24/7 dambang kranhoung1
aba 24/7 dambang kranhoung2aba 24/7 dambang kranhoung2
aba 24/7 dambang kranhoung3aba 24/7 dambang kranhoung3

ធនាគារ​ ABA​ បន្ត​ពង្រីក​ប​ញ្តា​ញ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ របស់​ខ្លួន​ដោយ​បើក​ទីតាំង​ថ្មី​ក្នុង​ខេត្តបាត់ដំបង​ ដើម្បី​នាំ​មក​នូវ​ស្វ័​យ​សេវា​ធនាគារ​ដ៏​ទំនើប​ និង​ងាយស្រួល​ឲ្យ​ខិត​កាន់តែ​ជិត​អតិថិជន​ ។​

ABA​ 24/7​ ដំបងគ្រញូង​បាត់ដំបង​ ស្ថិ​នៅ​រង្វង់​មូល​ តា​ដំបងគ្រញូង​ អគារ​លេខ​៣៦៤​ ផ្លូវជាតិ​លេខ​៥​ ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​ អតិថិជន​សាខា​ ឥឡូវ​ អាច​ចំណេញ​ពេល​ដោយ​ធ្វើ​ប្រតិបត្តិការ​ នៅ​ទីតាំង​ថ្មី​នេះ​ដែល​មាន​ចំណត​សមរម្យ​សម្រាប់​អតិថិជន​ និង​មាន​សន្ដិសុខ​ប្រចាំការ​គ្រប់ពេលវេលា​។​ ស្វែងរក​ទីតាំង​នៅ​ ទី​នេះ​ ។​ ​

នៅ​ទីតាំង​ ABA​ 24/7​ អតិថិជន​អាច​ដាក់​ប្រាក់​/​ដក​ប្រាក់​ បើក​កាត​ប្លា​ស្ទិ​ក​ក្នុងស្រុក​ និង​អន្ដរជាតិ​ និង​ ដាក់​មូល​ប្ប​ ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​ គ្រប់ពេលវេលា​ និង​ឥត​គិតថ្លៃ​ ។​ ​

សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​មក​លេខ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ ចូល​ទៅ​កាន់​ទំព័រ​ ABA​ 24/7​ ។​ ​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!