ទីតាំងស្វ័យសេវា ABA 24/7 បើកនៅតំបន់អូរបែកក្អមហើយ!

18/Jul/2023

ABA 24/7 Ou Baek K'am-KHABA 24/7 Ou Baek K'am-KH
ABA 24/7 Ou Baek K'am-KH2ABA 24/7 Ou Baek K'am-KH2
ABA 24/7 Ou Baek K'am-KH3ABA 24/7 Ou Baek K'am-KH3
ABA 24/7 Ou Baek K'am-KH4ABA 24/7 Ou Baek K'am-KH4
ABA 24/7 Ou Baek K'am-KH5ABA 24/7 Ou Baek K'am-KH5

ធនាគារ ABA ពង្រីកទីតាំងស្វ័យសេវា 24/7 របស់ខ្លួន ដោយបន្ថែមទីតាំងមួយថ្មីទៀតនៅតំបន់អូរបែកក្អមក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាធនាគារកាន់តែទូលំទូលាយដល់អតិថិជន។

នៅទីតាំងស្វ័យសេវា 24/7 នេះ អតិថិជនអាច ដាក់/ដកប្រាក់ ពីគណនី ABA ណាមួយ បើកកាតប្លាស្ទិកក្នុងស្រុក និងអន្តជាតិតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលអតិថិជនមិនចាំបាច់រង់ចាំនៅសាខាធនាគារ ABA ឡើយ។ សេវាកម្មនៅទីតាំងស្វ័យសេវា 24/7 ទាំងអស់ គឺមិនមានគិតថ្លៃអ្វីឡើយ។

ឥឡូវ អតិថិជនដែលនៅជិតទីតាំងស្វ័យសេវានេះ កាន់តែចំណេញពេលវេលា ក្នុងការចូលប្រើសេវាធនាគារនៅទីតាំង ABA 24/7 ថ្មី ដែលមានចំណតធំទូលាយ និងមានសន្តិសុខប្រចាំការ 24/7 ។

ABA 24/7 អូរបែកក្អម ស្ថិតលើផ្លូវលេខ 271 កែងផ្លូវលេខ 2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។

សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7 ។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!