ទីតាំងស្វ័យសេវា ABA 24/7 ឥឡូវនេះបានពង្រីកដល់ផ្សារទំនើបមានជ័យហើយ!

17/Nov/2023

ABA 24/7 Street 60M KHABA 24/7 Street 60M KH
ABA 24/7 Street 60M KH-2ABA 24/7 Street 60M KH-2
ABA 24/7 Street 60M KH-3ABA 24/7 Street 60M KH-3
ABA 24/7 Street 60M KH-4ABA 24/7 Street 60M KH-4
ABA 24/7 Street 60M KH-5ABA 24/7 Street 60M KH-5

ABA ពង្រីកបណ្តាញស្វ័យសេវា 24/7 បន្ថែម ដោយបើកទីតាំងថ្មីនៅផ្សារទំនើបមានជ័យ ដែលមានទីតាំងនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ60 ម៉ែត្រ) ។ ទីតាំងថ្មីនេះផ្តល់ជូនអតិថិជននូវភាពងាយស្រួលជាមួយសេវាកម្មធនាគារដ៏ទូលំទូលាយ យ៉ាងងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។

នៅទីតាំងថ្មីរបស់ ABA 24/7 អតិថិជនអាចរីករាយជាមួយសេវាកម្មជាច្រើន រួមមានដាក់/ដកប្រាក់ ពីគណនី ABA ណាមួយ បើកកាតប្លាសស្ទិកក្នុងស្រុក និងអន្តជាតិតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលអតិថិជនមិនចាំបាច់រង់ជួរនៅសាខាធនាគារឡើយ។

ទីតាំស្វ័យសេវានេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណតសមរម្យ និងសន្ដិសុខប្រចាំការ 24/7 ដែលធានាបាននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព។

ABA 24/7 ផ្សារទំនើបមានជ័យ មានទីតាំងនៅកែងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ60 ម៉ែត្រ) ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកអាចមើលទីតាំងរបស់វានៅលើផែនទីនៅ ទីនេះ

សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7