យើងខ្ញុំ​បើក​សាខា​ស្រុក​ថ្មី​ពីរ​ដើម្បី​បំរើ​អតិថិជន​ ឲ្យ​បាន​កាន់តែ​ច្រើន​

30/Aug/2019

យើងខ្ញុំ​បើក​សាខា​ស្រុក​ថ្មី​ពីរ​ដើម្បី​បំរើ​អតិថិជន​ ឲ្យ​បាន​កាន់តែ​ច្រើន​យើងខ្ញុំ​បើក​សាខា​ស្រុក​ថ្មី​ពីរ​ដើម្បី​បំរើ​អតិថិជន​ ឲ្យ​បាន​កាន់តែ​ច្រើន​

​ជាមួយនឹង​ការ​តាំងចិត្ត​ ក្នុង​ការ​នាំ​យក​នូវ​សេវា​ធនាគារ​ទំនើប​ជូន​ដល់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ សូម​ប្រកាស​បើក​សាខា​ស្រុក​ពីរ​ថ្មី​ទៀត​ជា​ផ្លូវការ​ ដែល​មា​នទី​តាំងនៅ​ក្នុងស្រុក​ចំការលើ​ ក្នុង​ខេត្តកំពង់ចាម​ និង​ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

ការ​បើក​សាខា​ស្រុក​ថ្មី​ពីរ​នេះ​ ផ្តល់​ជូន​ប្រជាជន​ ក៏​ដូច​ជា​អ្នក​រស់នៅ​ក្បែ​រស្រុក​ចំការលើ​ និង​ស្រុក​កោះធំ​ទាំងអស់​ នូវ​ផលិតផល​និង​សេវា​ធនាគារ​ ABA​ ជា​ច្រើន​ប្រភេទ​ដូច​ជា​ កម្ចី​អាជីវកម្ម​ខ្នាត​តូច​ និង​កម្ចី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ គណនី​បញ្ញើ​និង​សន្សំ​ សេវា​ផ្ទេរ​ប្រាក់​ កាត​ធនាគារ​ សេវា​ធនាគារ​តាម​ទូរស័ព្ទ​ និង​អន​ឡាញ​ និង​ការ​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​តាម​ម៉ាស៊ីន​ ATM​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ 24​ម៉ោង​ លើ​ 24​ម៉ោង​។​ បុគ្គលិក​ជំនាញ​របស់​យើងខ្ញុំ​ ក៏​មាន​វត្ត​មាននៅ​នឹង​កន្លែង​រួច​ជា​ស្រេច​ ដើម្បី​ស្វាគមន៍​និង​ជួយ​ដល់​អតិថិជន​ ក្នុង​ករណី​ដែល​ពួក​គេ​មាន​សំណួរ​ផ្សេងៗ​ផង​ដែរ​។​

យើងខ្ញុំ​សូម​គោរព​អញ្ជើញ​អតិថិជន​ទាំងអស់​ មក​ស្វែង​យល់​ពី​ផលិតផល​និង​សេវា​ធនាគារ​ទំនើប​របស់​យើងខ្ញុំ​ នៅ​អាសយដ្ឋាន​ដែល​បាន​ផ្តល់​ជូន​ខាងក្រោម​៖

  • សាខា​ស្រុក​ចំការលើ​៖​ ភូមិ​ថ្នល់​បែក​កើត​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​ ទូរស័ព្ទ​លេខ​៖​ 081​ 204​ 053។
  • សាខា​ស្រុក​កោះធំ​៖​ ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​ ទូរស័ព្ទ​លេខ​៖​ 081​ 204​ 186។

​គិត​មក​ត្រឹម​ខែសីហា​ ឆ្នាំ​ 2019​ ធនាគារ​ ABA​ មាន​សាខា​ចំនួន​ 70​ បំរើ​ការ​ជូន​អតិថិជន​ទូ​ទាំង​ប្រទេស​ និង​មាន​គម្រោង​បើក​សាខា​ចំនួន​ 7​ បន្ថែម​ទៀត​មុន​ដំណាច់ឆ្នាំ​នេះ​។​