បច្ចុប្បន្នភាពនៃ ខ និងលក្ខខណ្ឌ គណនីរហ័ស
31/Mar/2023

អតិថិជនជាទីគោរព!
សូមមេត្តាជ្រាបថា យើងខ្ញុំនឹង ធ្វើបច្ចុប្បន្នភាព ខ និងលក្ខខណ្ឌ គណនីរហ័សរបស់ធនាគារ ABA នៅថ្ងៃទី01 ខែឧសភា ឆ្នាំ2023 ខាងមុខនេះ (“កាលបរិច្ឆេទ មានសុពលភាព”)។
លោកអ្នកអាចស្វែងរក ខ និងលក្ខខណ្ឌគណនីរហ័ស ដែលធ្វើបច្ចុប្បន្នភាពថ្មី ទីនេះ។ ដើម្បីអានឯកសារនេះ អ្នកត្រូវមានកម្មវិធី Adobe Acrobat Reader។
យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកអាន ខ និងលក្ខខណ្ឌនេះ ដែលនឹងចាប់ផ្ដើមអនុវត្តសម្រាប់គណនីរហ័សថ្មី ចាប់ពីកាលបរិច្ឆេទមានសុពលភាពនេះតទៅ។ ការបន្ដប្រើប្រាស់គណនីរហ័ស របស់លោកអ្នក ចាប់ពីកាលបរិច្ឆេទមានសុពលភាព បញ្ជាក់ពីការយល់ព្រមរបស់លោកអ្នកលើ ខ និងលក្ខខណ្ឌ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មី នេះ។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗអំពីសេចក្ដីប្រកាសព័ត៌មាននេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈវិបសាយ info@ ឬតាមប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 (សម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។ ababank.com
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!