សាខា​ទួល​គោក​ទទួល​បាន​ការិយាល័យ​បន្ថែម​ដើម្បី​បម្រើ​អតិថិជន​

13/Dec/2018

សាខា​ទួល​គោក​ទទួល​បាន​ការិយាល័យ​បន្ថែម​ដើម្បី​បម្រើ​អតិថិជន​សាខា​ទួល​គោក​ទទួល​បាន​ការិយាល័យ​បន្ថែម​ដើម្បី​បម្រើ​អតិថិជន​

ដោយ​សង្កេត​ឃើញ​ពី​ការ​កើន​ឡើងជា​បន្តបន្ទាប់​នៃ​ចំនួន​អតិថិជន​ ធនាគារ​ ABA​ ថ្ងៃនេះ​ សូម​ប្រកាស​បើក​ជា​ផ្លូវការ​ សាខា​ទួល​គោក​ 2​ ដើម្បី​បំពេញតម្រូវការ​កើនឡើង​ខ្ពស់​នៅ​ក្នុង​តំបន់​នេះ​។​ ដោយ​មា​នទី​តាំងនៅ​ទល់មុខ​សាខា​ទួល​ គោក​ដែល​មាន​ស្រាប់​ សាខា​បន្ថែម​នេះ​នឹង​ជួយ​ផ្តល់​សេវា​ធនាគារ​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត​ដល់​អតិថិជន​នៅ​ទីនោះ​។​

“​នៅ​ធនាគារ​ ABA​ យើង​ពិចារណា​ខ្ពស់​បំផុត​ពី​គុណភាព​នៃ​សេវាកម្ម​របស់​យើង​ ព្រោះ​វា​ជា​គុណ​តម្លៃ​មួយ​ក្នុង​ចំណោម​គុណ​តម្លៃ​របស់​យើង​ទាំងអស់​។​ ហេតុ​ដូច្នេះ​ហើយ​ វា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង​ក្នុង​ការ​បន្ត​ពង្រីក​បណ្តាញ​របស់​យើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​តម្រូវការ​សេវា​របស់​យើង​បែប​នេះ​ បន្ថែម​ទៅ​នឹង​ការ​ផ្តួចផ្តើម​របស់​យើង​ ដើម្បី​ផ្តល់​សេវា​ឲ្យ​បាន​គ្រប់គ្រាន់​ (​ដូច​ជា​ ការ​បន្ថែម​ម៉ោង​ធ្វើការ​)​ និង​ដើម្បី​រក្សា​ទំនាក់ទំនង​ជាប់​ជាមួយ​អតិថិជន​របស់​យើង​ 24/7”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ម៉ី​ ប៉ុ​លី​ន​ នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ធនាគារ​ ABA​។​

ចាប់ពី​ពេល​នេះ​តទៅ​ អ្នក​រស់នៅ​ក្នុង​តំបន់​ទួល​គោក​អាច​ទទួល​បាន​សេវា​ធនាគារ​ដែល​មានគុណ​ភាព​របស់​ ABA​ រវាង​អគារ​ទាំង​ពីរ​ ជាមួយនឹង​ការ​ចូល​ប្រើ​គណនី​របស់​ពួក​គេ​ 24/7​ តាម​រយៈ​ម៉ាស៊ីន​ ATM​ ចំនួន​ 7​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ចំនួន​ 10​ នៅ​ទីនោះ​។

​សាខា​ទួល​គោក​ទាំង​ពីរ​នេះ​មាន​ទីតាំង​ស្ថិត​នៅកែង​ផ្លូវ​ 289​ និង​ 516​ សង្កាត់​បឹង​កក់​ទី​មួយ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ។​ អាច​ទំនាក់ទំនង​បាន​តាម​រយៈ​លេខ​ 098​ 203​ 859​។​