ការពារខ្លួនអ្នកពីជនឆបោក
02/Jun/2023
អតិថិជនជាទីគោរព!
យើងខ្ញុំសូមរំលឹកលោកអ្នក ឲ្យមានការប្រុងប្រយ័ត្នបន្ថែម ពាក់ព័ន្ធនឹងព័ត៌មានសេវាធនាគារផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះ មិនត្រូវប្រាប់ ឬផ្តល់ព័ត៌មានទាំងនេះ ឲ្យទៅបុគ្គលណាម្នាក់ឡើយ រួមទាំងគ្រួសារ និងមិត្តភក្តិរបស់អ្នកផងដែរ។
សូមអានការណែនាំសំខាន់ៗខាងក្រោម ដើម្បីរក្សាសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមអនឡាញ៖
- កុំបង្ហាញ ឬប្រាប់ ឬផ្តល់ព័ត៌មានចាំបាច់នានាដែលប្រើសម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ
- កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹង ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ ទោះបីបុគ្គលនោះអះអាងថាខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ
- កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
- ឧស្សាហ៍ដូរលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile របស់អ្នកឲ្យបានទៀងទាត់ជាប្រចាំ
- កុំប្រាប់ ឬបង្ហាញ ឬផ្តល់ពាក្យសម្ងាត់ (Secret Word) កម្មវិធី ABA Mobile របស់អ្នក ទៅឲ្យបុគ្គលណាម្នាក់ឡើយ
ប្រសិនបើអ្នក ទទួលរងការក្លែងបន្លំណាមួយ ឬមានការសង្ស័យថាព័ត៌មានសេវាធនាគាររបស់អ្នកអាចត្រូវបានបង្ហាញ ឬធ្លាក់ដល់ដៃបុគ្គលណាម្នាក់ សូមរាយការណ៍មកយើងខ្ញុំតាមអ៊ីមែល info@ ឬទាក់ទងមកលេខ 1 800 203 203 (សេវាឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) និង 098 203 203 (សម្រាប់ក្រៅស្រុក)។ ababank.com
ចែករំលែកព័ត៌មាននេះដល់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជួយការពារពួកគេពីអំពើឆបោក!