ការ​ដំឡើង​សមត្ថភាព​ប្រព័ន្ធ​តាម​ផែនការ​គ្រោងទុក​ នៅ​ថ្ងៃ​ទី​10​ ខែតុលា

09/Oct/2026

aba system upgrade 2026 kh-2

បច្ចុប្បន្នភាព គិតត្រឹមម៉ោង 7:45 ព្រឹក ថ្ងៃទី 11 ខែតុលា៖ អតិថិជនជាទីគោរព! ABA Mobile និងបណ្ដាញ ATM/កាតរបស់យើង ត្រូវបានដំឡើងសមត្ថភាពប្រព័ន្ធដោយជោគជ័យ។

សូមអរគុណសម្រាប់ការយោគយល់អធ្យាស្រ័យរបស់លោកអ្នក និងសូមអរគុណសម្រាប់ការប្រើប្រាស់ ABA។


អតិថិជន​ជាទី​គោរព​!​ ធនាគារ​ ABA​ នឹង​ធ្វើការ​ដំឡើង​សមត្ថភាព​ប្រព័ន្ធ​របស់​ ABA​ Mobile​ និង​បណ្ដាញ​ ATM/​កាត​ តាម​ផែនការ​គ្រោងទុក​ ចាប់ពីម៉ោង 11:00 យប់ ថ្ងៃសៅរ៍ ទី 10 ខែតុលា រហូតដល់ម៉ោង 7:00 ព្រឹក ថ្ងៃអាទិត្យទី 11 ខែតុលា។​ កិច្ចការ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សេវាកម្ម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​,​ សុវត្ថិភាព​កាន់តែ​ខ្ពស់​,​ និង​ស្ថិរភាព​កាន់តែ​រឹង​មាំ​ នាំ​មក​នូវ​បទ​ពិសោធ​ប្រើប្រាស់​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​លោក​អ្នក​។​​

សូម​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សំខាន់ៗ​ទាំងអស់​របស់​លោក​អ្នក​ ឲ្យ​ហើយ​មុន​ម៉ោង​ 11:00​យប់​ ថ្ងៃ​ទី​ 10​ ខែតុលា​។​ យើងខ្ញុំ​នឹង​ជម្រាប​ជូនដំណឹង​ដល់​លោក​អ្នកជា​ថ្មី​លើ​ទំព័រ​នេះ​ នៅ​ពេល​សេវាកម្ម​ទាំងអស់​មានដំណើរ​ការ​ពេញលេញ​ឡើង​វិញ​។​

​សម្រាប់​ច​ម្ង​ល់​ណាមួយ​ពាក់ព័ន្ធ​នឹង​សេចក្តីជូនដំណឹង​នេះ​ សូម​ទាក់ទង​យើងខ្ញុំ​ តាម​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ ឬ​ +855​ 98​ 203​ 333​ សម្រាប់​តេ​ពី​ក្រៅប្រទេស​ ឬ​ផ្ញើ​អ៊ីមែល​ទៅ​កាន់​ info@remove-this.ababank.com។​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!

សំណួរចម្លើយ

តើការដំឡើងសមត្ថភាពប្រព័ន្ធនេះ ចាប់ផ្ដើមពេលណា និងចប់ពេលណា?

សូមជម្រាបថា ដំណើរការដំឡើងសមត្ថភាពប្រព័ន្ធតាមផែនការគ្រោងទុកនេះ នឹងចាប់ផ្ដើមពីម៉ោង 11:00យប់ ថ្ងៃទី 10 ខែតុលា ឆ្នាំ2026 ហើយគ្រោងនឹងបញ្ចប់រួចរាល់ត្រឹមម៉ោង 7:00 ព្រឹក ថ្ងៃទី 11 ខែតុលា ឆ្នាំ2026។

តើធ្វើម៉េច ទើបដឹងថាពេលណាខ្ញុំអាចប្រើសេវាបានវិញ?

សូមជម្រាបថា ពេលដំណើរការបញ្ចប់ដោយជោគជ័យហើយ យើងខ្ញុំនឹងជូនដំណឹងដល់អតិថិជនទាំងអស់ តាមរយៈការប្រកាសព័ត៌មានលើវិបសាយផ្លូវការ និងទំព័របណ្ដាញសង្គមផ្លូវការរបស់ធនាគារយើង។

តើគណនី និងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំនៅតែមានសុវត្ថិភាពទេ ក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ?

ប្រាកដណាស់! គឺមានសុវត្ថិភាពពេញលេញជានិច្ច។ ដំណើរការដំឡើងសមត្ថភាពប្រព័ន្ធនេះ នឹងមិនប៉ះពាល់ដល់គណនី និងព័ត៌មានផ្ទាល់របស់អតិថិជនជាដាច់ខាត។ អំឡុងពេលដំណើរការដំឡើងសមត្ថភាពប្រព័ន្ធនេះ លោកអ្នក នៅតែអាចពិនិត្យមើលគណនី, ទឹកប្រាក់ក្នុងគណនី, និងប្រវត្តិប្រតិបត្តិការបានធម្មតា តាម ABA Mobile។

តើខ្ញុំអាចប្រើ ATM ឬម៉ាស៊ីនស្វ័យសេវាផ្សេងៗបានទេ ក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ?

សូមអធ្យាស្រ័យ ប្រើមិនបានទេ។ ម៉ាស៊ីនស្វ័យសេវាទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ម៉ោង 7:00 ព្រឹក។

តើខ្ញុំអាចប្រើកាតដើម្បីទូទាត់បានទេ ក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ?

សូមអធ្យាស្រ័យ ប្រើមិនបានទេ។ ប្រតិបត្តិការតាមកាតទាំងអស់ ទាំងការទូទាត់នៅហាងផ្ទាល់ និងទូទាត់តាមអនឡាញ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ម៉ោង 7:00 ព្រឹក។

តើខ្ញុំអាចផ្ញើ ឬទទួលលុយបានទេ ក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ?

សូមអធ្យាស្រ័យ មិនបានទេ។ ប្រតិបត្តិការផ្ទេរប្រាក់ចេញ-ចូល នឹងមិនដំណើរការទេក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ។ អាស្រ័យហេតុនេះ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ឲ្យធ្វើប្រតិបត្តិការសំខាន់ៗឲ្យហើយរួចរាល់ មុនម៉ោង 11:00 យប់ ថ្ងៃទី 10 តុលានេះ។

តើខ្ញុំត្រូវធ្វើម៉េច បើខ្ញុំត្រូវការធ្វើប្រតិបត្តិការបន្ទាន់ ក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ?

យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនធ្វើប្រតិបត្តិការសំខាន់ៗទាំងអស់ឲ្យហើយរួចរាល់ មុនម៉ោង 11:00 យប់ ថ្ងៃទី 10 តុលានេះ។ ដោយឡែក អតិថិជនអាចទាក់ទងទៅកាន់ ផ្នែកទំនាក់ទំនង ដើម្បីឲ្យក្រុមការងារយើងខ្ញុំជួយ។

តើនឹងមានអ្វីកើតឡើង បើខ្ញុំមានប្រតិបត្តិការតាមកាលវិភាគ នៅចំម៉ោងដែលដំណើរការដំឡើងសមត្ថភាពប្រព័ន្ធនេះចាប់ផ្ដើមដែរ?

សូមជម្រាបថា គ្រប់ប្រតិបត្តិការទាំងអស់ដែលមានកាលវិភាគត្រូវទូទាត់នៅថ្ងៃទី 10តុលា ឬថ្ងៃទី 11តុលា នឹងដំណើរការទូទាត់ធម្មតា។ ក្រោយម៉ោង 7:00ព្រឹក ថ្ងៃទី 11តុលា លោកអ្នក អាចឆែកមើលស្ថានភាព ក៏ដូចជាការទូទាត់នៃប្រតិបត្តិការតាមកាលវិភាគទាំងនោះបាន តាម ABA Mobile របស់លោកអ្នក។

តើប្រតិបត្តិការដែលខ្ញុំបានធ្វើពីមុន នឹងប៉ះពាល់ដោយការដំឡើងសមត្ថភាពប្រព័ន្ធដែរឬទេ?

សូមជម្រាបថា មិនរងផលប៉ះពាល់ទេ។ ប្រតិបត្តិការដែលបានបញ្ចប់ដោយជោគជ័យមុនពេលចាប់ផ្តើមដំឡើងសមត្ថភាពប្រព័ន្ធ នឹងមិនរងផលរំខានណាមួយឡើយ។

តើទឹកប្រាក់ក្នុងគណនី ប្រវត្តិប្រតិបត្តិការ និងព័ត៌មានផ្សេងៗរបស់ខ្ញុំនឹងនៅដូចដើមទេ បន្ទាប់ពីការដំឡើងសមត្ថភាពប្រព័ន្ធ?

ប្រាកដណាស់! ទឹកប្រាក់ក្នុងគណនី ប្រវត្តិប្រតិបត្តិការ និងកំណត់ត្រាគណនីរបស់លោកអ្នក នឹងនៅដូចដើមធម្មតាយ៉ាងមានសុវត្ថិភាព បន្ទាប់ពីដំណើរការដំឡើងសមត្ថភាពប្រព័ន្ធត្រូវបានបញ្ចប់រួចរាល់។

ខ្ញុំត្រូវទទួលលុយពីគេចូលមកគណនី ABA របស់ខ្ញុំ។ តើលុយហ្នឹងនឹងចូលមកអត់ ក្នុងអំឡុងម៉ោងដំឡើងសមត្ថភាពប្រព័ន្ធ?

សូមជម្រាបថា បើគេបានផ្ទេរទឹកប្រាក់នោះមក មុនម៉ោង 11:00យប់ ថ្ងៃទី 10 ខែតុលា លោកអ្នកនឹងឃើញទឹកប្រាក់នោះនៅក្នុងគណនីរបស់លោកអ្នក។ ដោយឡែក នៅចន្លោះម៉ោង ចាប់ពី 11:00យប់ ទី 10តុលា ដល់ម៉ោង 7:00 ព្រឹក ទី 11តុលា អតិថិជនមិនអាចធ្វើប្រតិបត្តិការទូទាត់ ឬផ្ទេរប្រាក់បានទេ។

តើខ្ញុំនៅតែអាចទាក់ទង Hotline ដើម្បីសួរព័ត៌មានផ្សេងៗបានដែរឬទេ ក្នុងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធ?

ប្រាកដណាស់! ក្រុមការងារផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ នឹងរង់ចាំបម្រើសេវាជូនអតិថិជន អំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធនេះ។

តើខ្ញុំត្រូវអាប់ដេតអេប ឬបើកដំណើរការអេបឡើងវិញទេ បន្ទាប់ពីដំឡើងសមត្ថភាពប្រព័ន្ធរួចរាល់?

មិនចាំបាច់ទេ! អតិថិជនអាចបន្តប្រើ ABA Mobile បានធម្មតា បន្ទាប់ពីដំណើរការដំឡើងសមត្ថភាពប្រព័ន្ធ ត្រូវបានបញ្ចប់រួចរាល់។

តើខ្ញុំត្រូវធ្វើអ្វីខ្លះ បន្ទាប់ពីការដំឡើងសមត្ថភាពប្រព័ន្ធ បានបញ្ចប់រួចរាល់?

លោកអ្នក គ្រាន់តែចាប់ផ្ដើមប្រើប្រាស់ដូចធម្មតា ជាការស្រេច ដោយមិនចាំបាច់ធ្វើអ្វីទេ។ សេវាទាំងអស់នឹងដំណើរការវិញស្វ័យប្រវត្ត ហើយអតិថិជនអាចបន្តប្រើសេវា ABA បានធម្មតា។