ដើម្បីលើកកម្ពស់ការអប់រំសិល្បៈដល់យុវជនកម្ពុជា៖ ABA បានគាំទ្រការប្រឡងគំនូរកម្រិតថ្នាក់ជាតិ
24/Oct/2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំនៅកម្ពុជា1 បានក្លាយជាអ្នកឧបត្ថម្ភធំ (Diamond) នៃការប្រឡងគំនូរកម្រិតថ្នាក់ជាតិ ដែលរៀបចំដោយគ្លូបលអាតខេមបូឌា (Global Art Cambodia)។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2023 និងមានការចូលរួមពីវិចិត្រករវ័យក្មេងដែលមានអាយុពី 4-18 ឆ្នាំ។ ឆ្នាំនេះ ប្រធានបទនៃការប្រកួតប្រជែង គឺ "ផ្ទះរបស់ខ្ញុំ" ដែលប្អូនៗបានបង្ហាញពីចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិត និងបំផុសគំនិតអំពីផ្ទះនៅក្នុងស្នាដៃសិល្បៈរបស់ពួកគេ។
អ្នកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់ បានចែករំលែកសុន្ទរកថាស្វាគមន៍ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពច្នៃប្រឌិត និងទេពកោសល្យរបស់វិចិត្រករវ័យក្មេងដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។ ស្នាដៃសិល្បៈរបស់អ្នកគឺជាការរំលឹកពីសារៈសំខាន់នៃផ្ទះ និងឥទ្ធិពលនៃការជួបជុំគ្នាក្នុងសិល្បៈគំនូរនេះ។”
“ធនាគារ ABA ពិតធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ។ យើងប្តេជ្ញាជួយយុវជនក្នុងប្រទេសកម្ពុជា ឲ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។ សិល្បៈគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការបញ្ចេញគំនិត និងការច្នៃប្រឌិត ថែមទាំងអាចជួយយុវជនអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងជំនាញក្នុងការគិតបែបស៊ីជម្រៅផងដែរ»។
ការឧបត្ថម្ភរបស់ធនាគារ ABA ក្នុងការប្រកួតសិល្បៈថ្នាក់ជាតិ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តគាំទ្រសិល្បៈ និងវប្បធម៌នៅកម្ពុជា។ ធនាគារមានមោទនភាពក្នុងការលើកកម្ពស់ភាពច្នៃប្រឌិត និងទេពកោសល្យរបស់យុវជនកម្ពុជា។
អ្នកស្រី យឹម រ៉ាដេត នាយកគ្រប់គ្រងនៅ Global Art Cambodia មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណចំពោះធនាគារ ABA សម្រាប់ការឧបត្ថម្ភដល់ការប្រកួតសិល្បៈថ្នាក់ជាតិនេះ។ ដោយមានការគាំទ្រពីធនាគារ ABA ទើបយើងអាចផ្តល់វេទិកាមួយសម្រាប់វិចិត្រករវ័យក្មេង ដើម្បីបង្ហាញពីទេពកោសល្យ និងបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ។ យើងជឿជាក់ថាព្រឹត្តិការណ៍នេះនឹងជំរុញទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយៗទៀត»។
ការប្រឡងគំនូរកម្រិតថ្នាក់ជាតិ គឺជាវេទិកាមួយសម្រាប់វិចិត្រករវ័យក្មេងបង្ហាញពីទេពកោសល្យរបស់ពួកគេ និងប្រកួតប្រជែងដណ្តើមពានរង្វាន់ និងបានការទទួលស្គាល់សមត្ថភាព។ អ្នកបានទទួលពាន រង្វាន់របស់ Global Art នឹងតំណាងប្រទេសកម្ពុជាទៅចូលរួមក្នុងការប្រឡងគំនូរអន្តរជាតិ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងខែធ្នូឆ្នាំនេះ។
អំពីគ្លូបលអាតខេមបូឌា
គ្លូបលអាតខេមបូឌា គឺជាសាលារៀនសិល្បៈស្តង់ដារមួយនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវ កម្មវិធីលើកកម្ពស់សិល្បៈដល់កុមារ។ គ្លូបលអាតខេមបូឌានៅទីនេះដើម្បីលើកទឹកចិត្តដល់គំនិត ច្នៃប្រឌិតរបស់កុមារតាមរយៈការនាំយកសិល្បៈទៅក្នុងជីវិតរបស់កុមារទាំងនោះ។ គ្លូបលអាត ខេមបូឌានឹងជួយអ្នកសិក្សាទាំងអស់ឲ្យរៀនសូត្រ រីកចម្រើន និងអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៅក្នុងបរិយាកាសរៀនសូត្រដ៏អំណោយផល និងមានការលើកទឹកចិត្តខ្ពស់។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។