បង់ថ្លៃ​ទឹក​ ភ្លើង​តាម​ ABA​ Mobile​ ដោយ​ស្គែ​ន​ Barcode​ លើ​វិក្កយបត្រ​!

02/Sep/2021

barcode​ in​ ABA 3

​ធនាគារ​ ABA​ បន្ត​បង្កើន​បទ​ពិសោធ​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​របស់​អតិថិជន​ ដោយ​ធ្វើការ​ដំឡើង​សមត្ថភាព​មុខងារ​ទូទាត់​វិក្កយបត្រ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​ អតិថិជន​ អាច​បង់ថ្លៃ​ជូន​ PPWSA​ និង​ ថ្លៃ​ភ្លើង​ EDC​ បាន​លឿន​ និង​ងាយស្រួល​ ដោយ​គ្រាន់តែ​ស្គែ​ន​ barcode​ នៅ​លើ​វិក្កយបត្រ​របស់​ខ្លួន​ ដែល​មិន​ចាំបាច់​បញ្ចូល​លេខ​វិក្កយបត្រ​/​លេខ​អ្នក​ប្រើប្រាស់​វិក្កយបត្រ​ដូច​មុន​ទៀត​ឡើយ​។​

សម្រាប់​ការ​បង់ថ្លៃ​ទឹក​ អតិថិជន​គ្រាន់តែ​ចុច​មុខងារ​ QR​ លើ​អេ​ក្រង់​ដំបូង​ រួច​ស្គែ​ន​ barcode​ វិក្កយបត្រ​ អាច​ធ្វើការ​បង់​បាន​ស្រេច​។​ ចំណែក​ការ​បង់ថ្លៃ​ភ្លើង​ដោយ​ស្គែ​ន​ barcode​ សូម​ធ្វើ​តាម​ជំហាន​ងាយៗ​ទាំងនេះ​៖

  • ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​លើ​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  • ​ចុច​ប៊ូ​តុង​ ទឹក​ភ្លើង​&​សំរាម​ ហើយ​ជ្រើស​យក​ អគ្គិសនី​ កម្ពុជា​ EDC
  • ​ជ្រើសរើស​គណនី​ដែល​ប្រើ​ដើម្បី​បង់​ និង​ជ្រើសរើស​ខេត្ត​ ឬ​ក្រុង​នៃ​ EDC
  • ​ចុច​សញ្ញា​ ស្គែ​ន​ barcode​ នៅ​ចុង​ខាងស្ដាំ​ ត្រង់​កន្លែង​បំពេញ​លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត​
  • ​ដាក់​កាមេរ៉ា​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​ចំ​ barcode​ នៃ​វិក្កយបត្រ​1
  • ​ចុច​លើ​ប៊ូ​តុង​ បង់​ឥឡូវ​ និង​បញ្ជាក់​ជាមួយ​លេខ​សម្ងាត់​ (PIN)​ 4​ ខ្ទង់​ ជា​ការ​ស្រេច​។​

1 ​លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត​ (Consumer​ Number)​ របស់​អ្នក​នឹង​ត្រូវ​បញ្ចូល​ស្វ័យប្រវត្តិ​ ហើយ​បង្ហាញ​ភ្លាមៗ​។​

ដើម្បី​បង់​លើក​ក្រោយៗ​បាន​កាន់តែ​លឿន​ស្រួល​ អ្នក​ក៏​អាច​បង្កើត​គំរូ​ (Templates)​ ដោយ​ចុច​បើក​ប៊ូ​តុង​បង្កើត​គំរូ​។​ ជាមួយ​កម្មវិធី​ ABA​ Mobile​ អ្នក​អាច​រីករាយ​ពេញលេញ​ជាមួយ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​កម្មវិធី​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​ទី​នេះ​។​

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ដើម្បី​ បើក​គណនី​រហ័ស​ ដោយ​ខ្លួនឯង​តាម​ទូរស័ព្ទ​ដៃ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​នៅ​ថ្ងៃនេះ​។​