ABA សាខាខេត្តបន្ទាយមានជ័យ ផ្លាស់ប្តូរទៅកាន់ទីតាំងធំជាងមុន!
31/Mar/2025
ធនាគារ ABA មានសេចក្តីសាមន្សរីករាយសូមប្រកាសប្តូរទីតាំង សាខាខេត្តបន្ទាយមានជ័យ ទៅកាន់ទីតាំងថ្មី និងធំជាងមុន ដែលផ្តល់ជូននូវសេវាកម្ម និងផលិតផលពេញលេញរបស់ធនាគារ ជូនដល់អតិថិជន។
ដើម្បីផ្តល់បទពិសោធន៍ធនាគារដ៏ពិសេសសម្រាប់អតិថិជន សាខាថ្មីនេះបានភ្ជាប់ជាមួយនឹងទីតាំងស្វ័យសេវាដែលបម្រើសេវា 24/7 ធំជាងមុន កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព ចំណតឡានធំទូលាយ បន្ទប់ VIP ធំជាងមុនសម្រាប់ឯកជនភាពអតិថិជន និងបុគ្គលិកបន្ថែមដើម្បីជួយសម្របសម្រួល ដល់សំណួរ និងចម្ងល់ផ្សេងៗ។
ទីតាំងស្វ័យសេវានេះផងដែរ ក៏បានបំពាក់ជាមួយម៉ាស៊ីនជាច្រើនដូចជា ម៉ាស៊ីន ATM ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) ម៉ាស៊ីនដាក់ ដកប្រាក់ (CRM) ដែលផ្តល់ភាពងាយស្រួលជូនអតិថិជន និងកាត់បន្ថយពេលវេលារង់ចាំយូរ។ នៅសាខាថ្មីនេះ ក៏មានភ្ជាប់ជាមួយម៉ាស៊ីនបើកកាតផ្ទាល់ ដែលអាចឲ្យអតិថិជនបើកកាត ដូចជា កាត Visa, Mastercard, UPI, ឬ កាត CSS បានដោយភ្លាមៗ។
ABA សាខាខេត្តបន្ទាយមានជ័យថ្មីនេះ មានចម្ងាយប្រមាណ 170 ម៉ែត្រពីទីតាំងចាស់ប៉ុណ្ណោះ ដែលស្ថិតនៅលើផ្លូវជាតិលេខ 5 សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោកអ្នកអាចស្វែងរកទីតាំងនៅ ទីនេះ។
សាខានេះនឹងបម្រើអតិថិជនរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8 ព្រឹក ដល់ 4 ល្ងាច និងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8 ព្រឹក ដល់ 11 ព្រឹក។ លេខទូរស័ព្ទទំនាក់ទំនងរបស់សាខាគឺ 098 203 759 ។
យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់សាខាខេត្តបន្ទាយមានជ័យ ទីតាំងថ្មីរបស់ធនាគារ ABA!