​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ថ្មី​បំផុត​មួយ​ បើក​នៅ​តំបន់​ មាត់ទន្លេ​រាជធានី​ភ្នំពេញ​

27/May/2021

Riverside kh 1Riverside kh 1
Riverside kh 2Riverside kh 2
Riverside kh 3Riverside kh 3
ABA Riverside 4ABA Riverside 4
ABA Riverside 5ABA Riverside 5

​ដោយ​មា​នទី​តាំងនៅ​តំបន់​មាត់ទន្លេ​ដែល​មាន​ចរាចរ​មមាញឹក​ និង​បែរមុខ​ទៅ​រក​មាត់ទន្លេ​ ទីតាំង​ស្វ័​យ​សេវា​នេះ​ ជួយ​ឲ្យ​អតិថិជន​ ABA​ អាច​ដាក់​/​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ពី​ធនាគារ​ណាមួយ​ បាន​គ្រប់ពេលវេលា​ និង​ដោយ​ឥត​គិតថ្លៃ​។​

ទីតាំង​នេះ​មាន​ចំណត​ និង​សន្តិសុខ​ប្រចាំការ​គ្រប់ពេលវេលា​ដើម្បី​ផ្តល់​សេវា​ធនាគារ​ដ៏​ងាយស្រួល​ និង​មាន​សុវត្ថិភាព​។​ ឥឡូវនេះ​ អតិថិជន​នៅ​តំបន់​នេះ​ អាច​ចំណេញ​ពេល​កាន់តែ​ច្រើន​ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​សាខា​ធនាគារ​ ឬ​រង់ចាំ​លេខ​រៀង​នៅ​តាម​បញ្ជរ​ធនាគារ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ទី​ប្រាំបួន​នេះ​ ស្ថិត​នៅ​អគារ​លេខ​ #247E0-E5​ តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ សង្កាត់​ផ្សារ​កណ្តាល​ 1​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ​ទីតាំង​ផែនទី​

សម្រាប់់​ច​ម្ង​ល់​នានា​អំពី​ ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​ ឬ​ចូល​ទៅ​កាន់​ ទំព័​រវិ​ប​សាយ​។​