​ដំណឹង​សំខាន់​អំពី​ការ​ឈប់​ដំណើរការ​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​

18/Sep/2025

aba fast payment dt kh

អតិថិជន​ជាទី​គោរព​! ​

សូម​មេត្តា​ជ្រាប​ថា​ ចាប់ពី​ថ្ងៃ​ទី​ 18​ ខែតុលា​ ឆ្នាំំ​2025​ នេះ​តទៅ​ (“​កាលបរិច្ឆេទ​ មាន​សុពលភាព​”)​ ធនាគារ​ ABA​ នឹង​លែង​ជា​សមាជិក​នៃ​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​ (FAST​ Payment)​ ហើយ​ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ទូទាត់​រហ័ស​នេះ​ ក៏​នឹង​ឈប់​ដំណើរការ​ផង​ដែរ​។

​​ដើម្បី​បំពេញតម្រូវការ​ទូទាត់​របស់​លោក​អ្នក​ យើងខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អតិថិជន​ ប្រើ​សេវា​ទូទាត់​បាគង​សម្រាប់​ជម្រើស​ផ្ទេរ​ប្រាក់​ប្រកបដោយ​សុវត្ថិភាព​ និង​ងាយស្រួល​។​

យើងខ្ញុំ​សូម​អរគុណ​ជា​អនេក​ ចំពោះ​ទំនុកចិត្ត​ និង​ការ​យោគយល់​អធ្យាស្រ័យ​របស់​លោក​អ្នក​ ហើយ​យើងខ្ញុំ​នៅ​តែ​បន្ដ​ប្តេជ្ញា​ចិត្ត​ ផ្តល់​ជូន​អតិថិជន​ទាំងអស់​នូវ​សេវា​ធនាគារ​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​រលូន​។​ ​

សូម​អរគុណ​ សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!