សេចក្តីជូនដំណឹងសំខាន់សម្រាប់អ្នកប្រើប្រាស់ កម្មវិធីABA Mobile
21/Dec/2016
អតិថិជនកម្មវិធី ABA Mobile ទាំងអស់ជាទីគោរព៖ យើងខ្ញុំសូមណែនាំឲ្យលោកអ្នកធ្វើការត្រួតពិនិត្យកម្មវិធី ABA Mobile ថាតើកម្មវិធី អ្នកបានធ្វើការ update ទៅជំនាន់ចុងក្រោយបំផុតហើយ ឬនៅ។ លោកអ្នកអាចសម្គាល់ កម្មវិធី ABA Mobile ជំនាន់ចុងក្រោយដោយត្រូតពិនិត្យលើជំនាន់កម្មវិធី 1.95 ឬខ្ពស់ជាងនេះ សម្រាប់ប្រព័ន្ធ Android និង 3.1.2 ឬខ្ពស់ជាងនេះ សម្រាប់ប្រព័ន្ធ iOS។ កម្មវិធីចាស់អាចនឹងមិនដំណើរការណ៍ល្អ ទេហើយនឹងត្រូវបិទ មិនអោយប្រើប្រាស់ចាប់ពីថ្ងៃទី23 ខែធ្នូ ឆ្នាំ2016 នេះតទៅ។
របៀបពិនិត្យមើលជំនាន់នៃកម្មវិធីដែលអ្នកកំពុងប្រើ៖
- ចូលទៅកាន់កម្មវិធី ABA Mobile របស់អ្នក
- ចុចលើរូបមឺនុយ នៅខាងលើផ្នែកខាងឆ្វេង រឺ អូសម្រាមដៃពីឆ្វេងទៅស្តាំនៃអេក្រង់
- ហើយចុចពាក្យ "អំពីកម្មវិធី"
ប្រសិនបើកម្មវិធីរបស់អ្នកមិនទាន់ធ្វើការ update ទេ សូមចូលទៅកាន់ app store របស់ស្មាតហ្វូនរបស់អ្នកហើយធ្វើការ update ដើម្បីប្រើប្រាស់មុខងារចុងក្រោយ និងដើម្បីដំណើរការកាន់តែប្រសើរជាងមុន។
សូមអរគុណចំពោះការប្រើប្រាស់សេវាកម្មធនាគាររបស់យើង!
ធនាគារ ABA



