រកឃើញហើយអ្នកឈ្នះពីប្រូម៉ូសិន “ឈ្នះ វ៉ាលីម៉ាក Samsonite ជាមួយកាត ABA Mastercard”
02/Mar/2021

ប្រូម៉ូសិន “ឈ្នះវ៉ាលីម៉ាក Samsonite ជាមួយកាត ABA Mastercard” បានបញ្ចប់ទៅប្រកបដោយជោគជ័យ ហើយធនាគារ ABA មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសនូវឈ្មោះអ្នកឈ្នះដែលមានសំណាងទាំង 30 រូបដែលឈ្នះបានវ៉ាលីម៉ាក Samsonite ដ៏ទាន់សម័យម្នាក់មួយ! អ្នកឈ្នះត្រូវបានជ្រើសរើសពីបញ្ជីសន្លឹកឆ្នោតចូលរួមជាង120,000 ផ្អែកតាមប្រតិបត្តិការតាមលក្ខខណ្ឌរបស់ពួកគេដែលបានធ្វើឡើងតាមរយៈកាត ABA Mastercard ចន្លោះថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2020 និងថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2021។
ធនាគារ ABA នឹងទាក់ទងអ្នកឈ្នះរង្វាន់ដោយប្រើទូរស័ព្ទលេខ 098 203 203 ដើម្បីឲ្យពួកគាត់អញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាលធនាគារ ABA នៅអគារលេខ #148 មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ចន្លោះពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច (ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 25 ខែមីនា ឆ្នាំ 2021) ដោយមិនរួមបញ្ចូលថ្ងៃចុងសប្តាហ៍ឡើយ។
អ្នកឈ្នះរង្វាន់ត្រូវតែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនមានសុពលភាពព្រមជាមួយកាត ABA Mastercard ដែលបានប្រើប្រាស់ក្នុងប្រូម៉ូសិននេះមកជាមួយផង ដើម្បីទទួលបានរង្វាន់នេះ។ ប្រសិនបើអ្នកឈ្នះមិនមកទទួលរង្វាន់ក្នុងរយៈពេល 14 ថ្ងៃធ្វើការបន្ទាប់ពីការប្រកាសឈ្មោះអ្នកឈ្នះ នោះធនាគារនឹងជ្រើសរើសឈ្មោះអ្នកឈ្នះថ្មីជំនួសវិញ។
ពិនិត្យមើលឈ្មោះអ្នកឈ្នះរង្វាន់ទាំង 30 រូបដែលឈ្នះបានវ៉ាលីម៉ាក Samsonite ដ៏ថ្មីសន្លាង៖
| ល.រ | ឈ្មោះអ្នកឈ្នះរង្វាន់ | ល.រ | ឈ្មោះអ្នកឈ្នះរង្វាន់ |
| 1 | KAING NARITH | 16 | MARICRIS B RAMOS |
| 2 | LAY PROHAS | 17 | THAN SOTHEAROTH |
| 3 | KUOY VUOCHLI | 18 | KUCH VATEY |
| 4 | PEOU RATHANAK | 19 | MEAS VANNAK |
| 5 | UDOM SO | 20 | MEUY CHANDA |
| 6 | MEAS VEASNA | 21 | IV KIMVITHYANET |
| 7 | HON RATHA | 22 | SAMBATH PUTHEARA |
| 8 | CHEM BORACHHUN | 23 | HEANG CHHIV |
| 9 | SO DARA | 24 | VINCENT BUSO |
| 10 | NA VANNIN | 25 | THOR SOCHEATA |
| 11 | PAK SOKSATHYA | 26 | CHOM SOKUN |
| 12 | DERUAZ HIPPOLYTE | 27 | SY VANNARA |
| 13 | MOK KIMCHAY | 28 | PHUA SHENG WEI |
| 14 | RONG KEARITH | 29 | ROS SOKHENG |
| 15 | OUM VICHEYVONG | 30 | TONG HERO |
ដឹងបន្ថែមអំពីកាត ABA Mastercard សូមចូលទៅកាន់ ទំព័រកាត Mastercard។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់កាតទាំងអស់ដែលបានប្រើប្រាស់កាត ABA Mastercard ក្នុងការទិញអីវ៉ាន់ និងការទូទាត់នានា ហើយសូមបន្តប្រើប្រាស់កាត ABA ដើម្បីភាពងាយស្រួលក្នុងការទូទាត់បែបឌីជីថល។ សូមបន្តតាមដាននូវប្រូម៉ូសិនថ្មីៗបន្ថែមទៀតនៅលើ ផេក Facebook របស់ធនាគារយើង។

