សាខាដំបូងនៅខេត្តមណ្ឌលគិរី បើកជាផ្លូវការសម្រាប់បម្រើអតិថិជនហើយ
18/Jan/2021
ថ្ងៃនេះ ធនាគារ ABA បើកដំណើរការជាផ្លូវការនូវសាខាដំបូងខេត្តមណ្ឌលគិរី ដើម្បីនាំមកនូវផលិតផល និងសេវាធនាគារងាយស្រួលជូនប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។
សាខាមណ្ឌលគិរី ត្រូវបានរចនាឡើងដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងខេត្តនេះ ដោយមានចំណតធំទូលាយ និងកន្លែងអង្គុយរង់ចាំមានផាសុកភាពដែលមានសេវាកម្ម និងឯកជនភាពស្តង់ដារខ្ពស់។ សេវាស្វ័យធនាគារដ៏ទំនើប ដូចជា ម៉ាស៊ីនដកប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដកដាក់ប្រាក់ ក៏មាននៅសាខានេះដើម្បីសម្រួលដល់អតិថិជនក្នុងការចូលប្រើប្រាស់គណនីរបស់ពួកគេបានគ្រប់ពេលវេលាផងដែរ។
លោក ហោ វ៉ាន់ថា ប្រធានសាខាមណ្ឌលគិរី មានប្រសាសន៍ថា៖ “នាពេលបច្ចុប្បន្ន ខេត្តមណ្ឌលគិរី កំពុងទទួលបានកំណើន ហើយខេត្តនេះក្លាយជាទិសដៅទេសចរណ៍ដ៏ល្អបំផុតមួយ។ ហេតុនេះ តម្រូវការសេវាហិរញ្ញវត្ថុទំនើបពិតជាមានខ្ពស់។ ការដាក់ដំណើរការសាខាថ្មីនេះ ជាការឆ្លើយតបរបស់យើងចំពោះកំណើននេះ។ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដោយក្លាយជាផ្នែកមួយនៃក្រុមការងាររបស់យើងនៅទីនេះដើម្បីបម្រើសេវាជូនអតិថិជនរបស់យើងដោយប្រើ ស្តង់ដារខ្ពស់បំផុត និងបច្ចេកវិទ្យាទំនើបរបស់ធនាគារ ABA ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង”។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចអញ្ជើញមកទីតាំងថ្មីនេះដើម្បីបំពេញតម្រូវការសេវាធនាគាររបស់ខ្លួន ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 4 រសៀល រាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
សាខាខេត្តមណ្ឌលគិរី របស់ធនាគារ ABA មានទីតាំងនៅតាមផ្លូវជាតិលេខ 76 ភូមិអូរស្ពាន សង្កាត់ស្ពាន ក្រុងសែនមនោរម្យ។ ផែនទី
ដើម្បីទំនាក់ទំនងសាខាខេត្តមណ្ឌលគិរី សូមទាក់ទងទូរស័ព្ទលេខ 081 204 567។
សូមស្វាមគន៍មកកាន់សាខា ABA ថ្មីរបស់យើង!