​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់​គ្នា​៖​ ABA​ ឧបត្ថម្ភ​គម្រោង​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​

09/Oct/2024

aba safe fincance 2024 khaba safe fincance 2024 kh
aba safe fincance 2024 kh-1aba safe fincance 2024 kh-1
aba safe fincance 2024 kh-2aba safe fincance 2024 kh-2
aba safe fincance 2024 kh-4aba safe fincance 2024 kh-4

តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ Platinum​ Sponsor​ របស់​គម្រោង​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​។​ ការ​ផ្តួចផ្តើម​នេះ​ បង្កើត​ឡើង​ក្នុង​គោលបំណង​ លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ សិទ្ធិ​ និង​កិច្ច​ការពារ​អតិថិជន​ នៅ​ក្នុង​សហគមន៍​ ដោយ​បង្កើន​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដោយ​សុវត្ថិភាព​។​

​គម្រោង​នេះ​ បាន​ផ្តួចផ្តើម​ឡើង​ដោយ​ ធនាគារជាតិ​ នៃ​កម្ពុជា​ និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​ និង​មានការ​គាំទ្រ​ពី​ ក្រុមហ៊ុន​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ (CBC)​ សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ និង​អង្គការក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេងៗ​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​ បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​ 08​ ខែតុលា​ ឆ្នាំ​2024​ នៅ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​ ក្រោម​វដ្ត​មាន​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ យឹ​ម​ លាត​ ទេសាភិបាល​រង​ធនាគារជាតិ​ នៃ​កម្ពុជា​ និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ចំនួន​ប្រមាណ​ 220​ នាក់​។​

​ជាមួយ​គម្រង​មេរៀន​ចំនួន​ 5​ ដែល​ប្រធានបទ​គ្របដណ្តប់​លើ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ បាន​ដាក់​សាកល្បង​ក្នុង​សហ​គម​តាម​បណ្តា​ខេត្ត​ចំនួន​ 4​ ដូច​ជា​ ខេត្តកំពង់ធំ​ កំពង់ស្ពឺ​ ស្វាយ​រៀង​ និង​បាត់ដំបង​។​ ជា​លទ្ធផល​ ប្រជាពលរដ្ឋ​លើស​ពី​ 15,000​ នាក់​បាន​ស្វែង​យល់​ និង​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​នេះ​។​

​បន្ទាប់​ពី​រយៈពេល​សាកល្បង​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ គម្រោង​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក៏​ត្រូវ​បាន​កំណត់​ក្នុង​ការ​ពង្រីក​ទៅ​កាន់​សហ​គម​នានា​។​ ធនាគារជាតិ​ នៃ​កម្ពុជា​ និង​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​សម្រេច​បោះពុម្ព​សៀវភៅ​គម្រង​មេរៀន​ចំនួន​ 7,500​ ក្បាល​ប​ន្ដែ​ម​ទៀត​ ដើម្បី​ចែកចាយ​ដល់​សហ​គម​ ជាមួយនឹង​ផែនការ​សម្រាប់​ការ​ពង្រីក​បន្ថែម​ ដោយ​ផ្អែក​ទៅ​លើ​ភាព​ជោគជ័យ​ និង​ ការ​គាំទ្រ​។​

​សម​ស្រប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រួ​វ​សង្គម​ របស់​ធនាគារ​ ABA​ តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តួចផ្តើម​ទាក់ទង​ទៅ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ដូច​ជា​ ការ​បោះពុម្ព​សៀវភៅ​កុមារ​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោម​ចំណងជើង​ “​តោះ​!​ និយាយ​ពី​លុយ​”​ ក្នុង​ខេត្តសៀមរាប​ និង​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​របស់​ ABA​ ផ្ទាល់​ ជូ​ល​ដល់​ប្រជាពលរដ្ឋ​ដាច់​ស្រយាល​ នៅ​ក្នុង​ខេត្ត​រតនគីរី​។​

ABA​ នៅ​តែ​បន្ត​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ដោយ​ធានា​ថា​ពួក​គេ​នឹង​ទទួល​បានការ​យល់​ដឹង​ចាំបាច់​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ត្រឹមត្រូវ​ នា​ពេល​អនាគត​។