ការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរ

12/Oct/2016

ការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរ
ការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរ
ការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរ
ការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរការបន្តគាំទ្រ ចំពោះកុមារមានទេពកោសល្យ ក្នុងវិស័យគំនូរ

ធនាគារ ABA រួមជាមួយនឹង ក្រុមហ៊ុនក្នុងស្រុកមួយចំនួនផ្សេងទៀត បានគាំទ្រ ចំពោះការប្រកួតប្រជែងគំនូរ ថ្នាក់ជាតិលើកទី 4 ដែលរៀបចំដោយ គ្លូបលអាតខេមបូឌា (Global Art Cambodia)។ កម្មវិធីនេះ បានធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី09 ខែតុលា ដោយមានកុមារ ចំនួនជាង250 ជាមួយនឹង សមាជិកគ្រួសាររបស់ពួកគេ ក៏បានចូលរួមនៅក្នុងកម្មវិធីនោះដែរ។ កម្មវិធីពិព័រណ៍សិល្បៈ មានការចូលរួម ពីសំណាក់អ្នកគំនូរក្មេងៗ អាយុចាប់ពី 4 ដល់ 18 ឆ្នាំ ដែលបង្ហាញអំពី “ពិភពនៃការសម្ដែងសៀក” របស់ខ្លួន ដែលជាប្រធានបទ ប្រកួតប្រជែង សម្រាប់ឆ្នាំនេះ។ 

លោក Igor Zimarev ដែលជាប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានមានប្រសាសន៍ថា “យើងមានក្ដីរំភើបជានិច្ច នៅក្នុងការគាំទ្រសកម្មភាពទាំងនេះ ដោយកុមារព្យាយាម ធ្វើឲ្យគេស្គាល់អំពីខ្លួនឯង តាមរយៈការបង្ហាញអំពីអ្វីមួយ ដែលយើងជាមនុស្សពេញវ័យអាចនឹង មើលរំលង។ ការប្រកួតប្រជែងទាំងនេះ ជួយកុមារឲ្យមាន ការរីកចម្រើនផ្នែកអារម្មណ៍ ស្រមើស្រមៃ មានការជំរុញទឹកចិត្តតាមរយៈស្នាដៃ របស់កុមារដូចគ្នា និងជឿជាក់ ទៅលើខ្លួនឯងផងដែរ។ ការគាំទ្ររបស់ ធនាគារ ABA ចំពោះកម្មវិធីនេះ គឺជាផ្នែកសំខាន់មួយនៃគោលនយោបាយ CSR និងជាគុណតម្លៃស្នូល។ ការគាំទ្រនេះ មានគោលដៅ ចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសកម្ពុជា ខណៈពេលដែល ដើរតួនាទីសំខាន់ នៅក្នុងការរស់នៅរបស់អតិថិជន ព្រមទាំងអនាគត ប្រទេសជាតិទាំងមូលផងដែរ។

ការប្រកួតប្រជែងគំនូរ ថ្នាក់ជាតិឆ្នាំ 2016 គឺជាកម្មវិធីប្រចាំឆ្នាំលើកទី 4 ដែលរៀបចំឡើងដោយ គ្លូបលអាតខេមបូឌា។ ការប្រកួតប្រែងត្រូវបានបែងចែកជា 3 ប្រភេទ ដោយផ្អែកលើ ក្រុមអាយុខុសៗគ្នា។ អ្នកឈ្នះក្នុងក្រុមនីមួយៗ បានទទួលជ័យលាភី លិខិតបញ្ជាក់ និងកញ្ចប់រង្វាន់ ចំណែកឯ រង្វាន់លើកទឹកចិត្តក៏បានផ្ដល់ជូនដល់អ្នកចូលរួមផងដែរ។ ជើងឯក ក្នុងកម្មវិធីប្រកួតប្រជែងរបស់ Global Art – តាន់ បុប្ផាវណ្ណ (5), Sreya Tabassum Hafiz (9) និង ឆាយ កណ្ណិកា (12) – នឹងធ្វើជាតំណាង របស់ប្រទេសកម្ពុជានៅក្នុងការប្រកួតប្រជែង គំនូរអន្តរជាតិនៅឈានចូវ (ប្រទេសចិន) នៅថ្ងៃទី03 ខែធ្នូ នៅក្នុងឆ្នាំនេះ។