អបអរសាទរអតិថិជនដែលឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរីតាមរយៈកាត ABA Mastercard
06/Jul/2023
អបអរសាទរដល់អតិថិជនដែលឈ្នះក្នុងកម្មវិធីប្រូម៉ូសិន “ឈ្នះដំណើរកម្សាន្ដទៅប្រទេសសិង្ហបុរីជាមួយកាត ABA Mastercard” នាពេលថ្មីៗនេះ!
តាមរយៈការទូទាត់ជាមួយកាត ABA Mastercard ចាប់ពី 50 ដុល្លារ ក្នុងមួយវិក្កយបត្រ អតិថិជនបីរូប ត្រូវបានជ្រើសរើស និងទទួលបានរង្វាន់ដ៏អស្ចារ្យទាំងនេះ។ រង្វាន់រួមមាន សំបុត្រយន្ដហោះទៅមក Singapore Airlines ប្រភេទ Economy សម្រាប់មនុស្សពីរនាក់, ការស្នាក់នៅក្នុងសណ្ឋាគារ Sentosa រយៈពេល 2 យប់, ប័ណ្ណចូលលេងកន្លែងកម្សាន្ដជុំវិញតំបន់ Sentosa ដែលមានតម្លៃ 60 ដុល្លារ ចំនួន 2 និង ញ៉ាំអាហារពេលល្ងាចនៅ Mount Faber និងជិះ Cable Car សម្រាប់មនុស្សពីរនាក់។
កាត ABA Mastercard មិនត្រឹមតែផ្តល់នូវជម្រើសទូទាត់ដ៏មានសុវត្ថិភាព និងងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ ។ កុំឲ្យឱកាសឈ្នះរង្វាន់ធំៗជាមួយ កាត ABA Mastercard រំលងឲ្យសោះ ប្រើកាតដើម្បីក្លាយជាឈ្នះ ក្នុងកម្មវិធីប្រូម៉ូសិនថ្មីៗបន្ទាប់ទៀតរបស់យើង!
សូមបន្ដទទួលយកភាពងាយស្រួលនៃផលិតផល និងសេវាកម្ម ABA ហើយចូលទៅ ទំព័រប្រម៉ូសិន សម្រាប់ការផ្ដល់ជូន និងប្រូម៉ូសិនថ្មីៗពី ABA។
មិនទាន់មានគណនី ABA មែនទេ? ដោនឡូត កម្មវិធី ABA Mobile ហើយបើក គណនីរហ័ស ឥឡូវ (ត្រូវមានអត្តសញ្ញាណប័ណ្ណ)។



