ការផ្លាស់ប្តូរអត្រាការប្រាក់ថ្មីតាមកម្រិតសមតុល្យ សម្រាប់គណនីសន្សំ និងគណនីចរន្ត ប្រាក់ដុល្លា
14/Jan/2025
អតិថិជនជាទីគោរព!
សូមមេត្តាជ្រាបថា ចាប់ពីថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2025 ("កាលបរិច្ឆេទ មានសុពលភាព") ធនាគារ ABA នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់ប្រភេទគណនីមួយចំនួនជាប្រាក់ដុល្លារ។
ចំពោះម្ចាស់គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនី Junior គណនីរួមតាមទូរស័ព្ទ និងគណនីចរន្ត PLUS នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2025 តទៅ តាមតារាងអត្រាការប្រាក់ខាងក្រោម៖
| ប្រភេទគណនី | កម្រិតសមតុល្យ (ដុល្លារ) | អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) |
| គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនី Junior គណនីរួមតាមទូស័ព្ទ គណនីចរន្ត PLUS | <=10,000 | 0.00% |
| <=25,000 | 0.10% | |
| <=50,000 | 0.15% | |
| <=100,000 | 0.25% | |
| <=500,000 | 0.40% | |
| <=1,000,000 | 0.50% | |
| >1,000,000 | 0.60% |
សូមជម្រាបជូនថា ការបន្ដប្រើប្រាស់គណនីដែលបានរៀបរាប់ខាងលើ ចាប់ពីកាលបរិច្ឆេទមានសុពលភាព មានន័យថាអតិថិជន បានយល់ព្រមទទួលយកការប្រាក់ថ្មីនេះ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!

