ABA​ គាំទ្រ​ព្រឹត្តិការណ៍​ជិះ​កង់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​ជំរុញ​ការ​ថែទាំ​សុខភាព​កុមារ​ដោយ​ឥត​គិតថ្លៃ​

09/Sep/2025

aba support ahc 25 khaba support ahc 25 kh
aba support ahc 25 kh-2aba support ahc 25 kh-2
aba support ahc 25 en-3aba support ahc 25 en-3

ធនាគារ​ ABA​ មាន​មោទនភាព​បាន​ចូលរួម​ជា​អ្នក​ឧបត្ថម្ភ​ Gold​ Sponsor​ ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​បរិស្ថាន​ និង​សុខភាព​កុមារ​ ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ (AHC)​ និង​គណៈ​ក​ម្មា​ការ​ជិះ​កង់​ដើម្បី​កម្ពុជា​ (CFC)​។​ គំនិត​ផ្តួចផ្តើម​នេះ​ មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ និង​កៀរគរ​មូលនិធិ​ សម្រាប់​គាំទ្រ​សេវា​ថែទាំ​សុខភាព​កុមារ​។​

​ឈាន​ចូល​ឆ្នាំ​ទី​11​ ព្រឹត្តិការណ៍​នេះ​ បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​7​ ខែកញ្ញា​ ឆ្នាំ​ 2025​ ក្នុង​ខេត្តសៀមរាប​ ដែល​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ជា​ច្រើន​នាក់​ ព្រមទាំង​បុគ្គលិក​ ABA​ផង​ដែរ​។​ មូលនិធិ​ដែល​ទទួល​បាន​ មាន​សារសំខាន់​ចំពោះ​បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ ដោយ​ឥត​គិតថ្លៃ​រួម​មាន​ ការ​ព្យាបាល​ជំងឺ​ និង​ការ​ពិនិត្យ​សុខភាព​ សម្រាប់​កុមារ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ កិច្ចសហការ​រវាង​ ABA​ និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​ផ្តោត​ទៅ​លើ​គុណ​តម្លៃ​រួម​ ក្នុង​ការ​បង្កើន​សុខុមាលភាព​កុមារ​កម្ពុជា​ជំនាន់​ក្រោយ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ មិន​ថា​គាំទ្រ​ជា​ការ​បរិច្ចាគ​ថវិការ​ប្រចាំឆ្នាំ​ ឬ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​បុគ្គលិក​ក្នុង​រាល់​គំនិត​ផ្តួចផ្តើម​របស់​មន្ទីរពេទ្យ​នោះ​ទេ​ ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សហ​គម​ឲ្យ​រីក​ចម្រើន​ប្រកបដោយ​ភាព​ធន់​ និង​សុខុមាលភាព​។​

​អ្នក​ប្រើប្រាស់​ ABA​ Mobile​ គ្រប់​គ្នាៗ​ ក៏​អាច​រួមចំណែក​ក្នុង​ការ​ជួយ​ដល់​កុមារ​កម្ពុជា​បាន​ តាម​រយៈ​អេប​ផ្ទាល់​ផង​ដែរ​!​ គ្រាន់​ទេ​ចុច​ប៊ូ​តុង​ ទូទាត់​ នៅ​លើ​អេ​ក្រង់​ដើម​,​ ចុច​លើ​ពាក្យ​ សប្បុរសធម៌​ &​ ការ​បរិច្ចាគ​,​ ជ្រើសរើស​ មន្ទីរពេទ្យ​កុមារ​អង្គរ​ រួច​ដាក់​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​បរិច្ចាគ​ ជា​ការ​ស្រេច​។